16/07/2026
នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃរោងចក្រផលិតសាប៊ូ «ពិដោរ» មានសេចក្តីសោមនស្សរីករាយឥតឧបមា ប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តមណាស់ ដោយសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សព្វព្រះហឬទ័យយាងទតសង្វាក់ផលិតកម្មនៃរោងចក្រផលិតសាប៊ូ «ពិដោរ» ដែលជារោងចក្រឈានមុខគេ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក្នុងការបន្តបេសកកម្មផលិតផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ ស្ដង់ដារអន្តរជាតិ ដើម្បីបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
រោងចក្រផលិតសាប៊ូ ពិដោរ ថ្លែងអំណរព្រះគុណជាអនេកប្បការ និងសូមក្រាបបង្គំទូលថ្វាយព្រះពរសម្តេចក្រុមព្រះ សូមស្តេចប្រកបតែសេចក្តីសុខចម្រើនគ្រប់ប្រការ និងមានព្រះជន្មាយុយឺនយូរ។🙏🙏🙏