03/12/2025
ឱកាសការងាររាប់ម៉ឺនកន្លែងក្នុងខែធ្នូ
ចុងសប្តាហ៍នេះ ថ្ងៃទី៦ និងទី៧ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់បងប្អូនពលករ និងយុវជន នៅខេត្តសៀមរាប អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមនិងផ្ទាល់នៅទីតាំងចំនួន២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ៖
- ថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាបឋមសិក្សា សម្តេច ហ៊ុន សែន រណសិរ្យត្រីភូមិ ស្រុកសូទ្រនិគម
- ថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពួក ស្រុកពួក
បងប្អូនពលករដែលមានបំណងរកការងា នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាវយឺតដ៏ស្រស់ស្អាត អាហារ ភេសជ្ជៈនិងកាហ្វេ និងកាត់សក់ពីជាងជំនាញ»
ដាក់ពាក្យភ្លាម! សម្ភាសភ្លាមៗ ដោយមិនចាំបាច់រងចាំ ព័ត៌មានបន្ថែមសូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ ១២៩៧។