15/08/2023
វត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាគណៈអធិបតី អមដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗរួមមាន ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត ស្ថានពាណិជ្ជកម្ម និងតំណាងស្ថានទូតនៃបណ្តាប្រទេសមួយចំនួនទៀតប្រចាំនៅកម្ពុជា ក៏ដូចជា អ្នកឧកញ៉ា ឧកញ៉ា ជាសមាជិក សមាជិកា សមាគមឧកញ៉ាកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុង «វេទិកាធុរកិច្ចឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី» ដែលបានប្រព្រឹត្តនៅសណ្ឋាគារហ្គាឌិនសុីធី ភ្នំពេញ កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
វេទិកានេះពិតជាកម្លាំងចលករដ៏សំខាន់ដោយបានផ្តល់ឱកាសឲ្យ សមាជិក សមាជិកា របស់សមាគមឧកញ៉ាកម្ពុជាដែលសុទ្ធសឹងតែជាអ្នកវិនិយោគក្នុងស្រុកដ៏មានសក្តានុពលបានជួបសំណេះសំណាល ពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាដើម្បីរឹតចំណងសាមគ្គីភាពទៅវិញទៅមកទាំងក្នុងរង្វង់សមាជិក សមាជិកា ថែមទាំងរវាងសមាគមជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងបណ្តាស្ថានពាណិជ្ជកម្មនៃតំណាងស្ថានទូតនានាប្រចាំប្រទេសកម្ពុជាផងដែរ។
#សមាគមឧកញ៉ាកម្ពុជា #សឧក