KCT Adventure

KCT Adventure Like and followed this page upload video adventure and nice place in Cambodia

ហត់ម៉េស
12/05/2026

ហត់ម៉េស

គាំទ្រមតិរបស់បងធ្វើទៅព្រោះវាជាប្រយោជន៍សារធារណៈជួយជាតិបានច្រើន។គ្រឿងស្រវឹងនៅគេដាក់រង្វាន់បាន។ នេះចំណេញទាំងសុខភាពនឹងជួយកាត...
08/05/2026

គាំទ្រមតិរបស់បងធ្វើទៅព្រោះវាជាប្រយោជន៍សារធារណៈជួយជាតិបានច្រើន។
គ្រឿងស្រវឹងនៅគេដាក់រង្វាន់បាន។ នេះចំណេញទាំងសុខភាពនឹងជួយកាត់បន្ថយបន្ទុកជាតិលើការចំណាយមើលថែរអ្នកជម្ងឺ។

30/04/2026

បងចាំជួយឆែក CV ខ្ញុំផងជួយសារ៉េកន្លែងឱ្យមួយផងបង។

12/04/2026

មានដឹងនៅណាគេលេងសង្រ្កាន្ត Private អត់?
មនុស្សមិនចូលចិត្តញ៉េញ៉ៃ

31/03/2026

ម្តាយណាក៏បារម្មណ៍ពីកូនគេដែរទោះគេធំប៉ុណ្ណាក៏ដោយ។
ម្តាយខ្ញុំ : ល្បិចអង្គុយធ្វើអង្គុយមិនដឹងហែងមកជិតរត់ជើងត្របាញ់ចាប់បានដឹងអស់មែកកន្ទួតមួយហើយអានាង។

22/03/2026

ស្រុកខ្មែរពិបាករកកន្លែងសេដម៉េស🥺🥺🥺

22/02/2026

កោះពស់ថ្ងៃសម្រាកពីការងារ

ប្រដេញតាមមហិច្ឆតាជាតិនិយមថៃ ក្រោមឥទ្ធិពលគោលនយោបាយការបរទេសអាមេរិក៖ អតីតកាល និងបច្ចុប្បន្ននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានព...
28/01/2026

ប្រដេញតាមមហិច្ឆតាជាតិនិយមថៃ ក្រោមឥទ្ធិពលគោលនយោបាយការបរទេសអាមេរិក៖ អតីតកាល និងបច្ចុប្បន្ន

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានព័ត៌មានថា ប្រទេសកម្ពុជាបានទទួលយកការអញ្ជើញជាផ្លូវការពីរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដើម្បីចូលរួម «ក្រុមប្រឹក្សាសន្តិភាព» ដែលនេះគឺជាការបង្ហាញអំពីឆន្ទៈដ៏ប្រពៃនិងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពជាសកល។ នេះគឺជាឱកាសជាប្រវត្តិសាស្ត្រ និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់កម្ពុជា។ នេះគឺជាឱកាសមួយសម្រាប់ពិភពលោកក្នុងការឈ្វេងយល់អំពីគំនិតផ្តួចផ្តើមប្រកបដោយថាមពល និងយុទ្ធសាស្ត្រច្នៃ ប្រឌិតថ្មីៗ របស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះ នេះគឺជាកិត្តិយសសម្រាប់កម្ពុជា ក្នុងការដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះសន្តិភាពសកលលោក។

ដោយឡែកពីការលើកឡើងខាងលើ នៅមានបញ្ហាដ៏សំខាន់មួយទៀត គឺជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ដែលកំពុងបន្តកើតមាននិងកំពុងបង្កជាផលប៉ះពាល់ដល់សន្តិភាពក្នុងតំបន់និងសកលលោក។ បញ្ហានេះ កើតមានដោយសារតែភាពព្រងើយកន្តើយ និងការបំពារបំពានរបស់ប្រទេសថៃ ទៅលើកិច្ចព្រមព្រៀងឈប់បាញ់ដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិក។ យោធាថៃបានកាន់កាប់តំបន់ចំនួន ១៤ទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយសកម្មភាពនេះគឺផ្ទុយស្រឡះពីកិច្ចព្រមព្រៀងឈប់បាញ់ ដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិក។

ជម្លោះព្រំដែនកម្ពុជា-ថៃ និងតួនាទីរបស់សហរដ្ឋអាមេរិកចំពោះសន្តិភាពក្នុងតំបន់ និងពិភពលោក គឺជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកតាំងពីខែវិច្ឆិកា ឆ្នាំ១៩៤៦ មកម្ល៉េះ។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ទោះបីជាថៃបានអះអាងពី «អព្យាក្រឹតភាព» របស់ខ្លួនយ៉ាងណាក៏ដោយ រដ្ឋអាយ៉ងរបស់ខ្លួននៅទីបំផុតបានចងសម្ព័ន្ធភាពជាមួយជប៉ុន និងបានប្រកាសសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ យោធាថៃបានចូលរួមប្រយុទ្ធជាមួយជប៉ុននៅក្នុងប្រទេសភូមា ហើយថៃបានដណ្តើមយកទឹកដីកម្ពុជា (ដែលកាលនោះ ស្ថិតនៅក្រោមអាណាព្យាបាលបារាំង)។ ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ ដោយភាពភិតភ័យរបស់ភាគីថៃ រដ្ឋាភិបាលថៃត្រូវបានតម្រូវឱ្យប្រគល់ទឹកដីកម្ពុជា ដែលខ្លួនបានដណ្តើមយកពីអាណាព្យាបាលបារាំង ត្រឡប់មកឱ្យកម្ពុជាវិញ។ ជំពូកនៃប្រវត្តិសាស្ត្រនេះមានសារសំខាន់ណាស់ ព្រោះវាមានចំណុចស្រដៀងគ្នាច្រើនជាមួយនឹងបរិបទបច្ចុប្បន្ន។ ប្រទេសថៃបានដណ្តើមកាន់កាប់ យ៉ាងហោចណាស់ជាបណ្តោះអាសន្ន លើទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងយោធា ដោយសកម្មភាពនេះ បានរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិក។ សកម្មភាពនេះ មិនមែនធ្វើឡើងដើម្បីផលប្រយោជន៍សន្តិភាពនោះទេ ប៉ុន្តែគឺដើម្បីមហិច្ឆតាជាតិនិយមថៃទៅវិញទេ។

ទន្ទឹមនឹងនេះដែរ ខណៈពេលដែលប្រទេសថៃត្រូវបានអញ្ជើញឱ្យចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ពីរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរ៉ាកុល បែរជាបន្តុះបង្អាប់គំនិតផ្តួចផ្តើមនេះថា គ្រាន់តែជារឿង «មិនសូវចាំបាច់» ផូរផង់មួយ ហើយរដ្ឋាភិបាលថ្មីរបស់ថៃអាចទទួលយកសំណើនេះបាន លុះត្រាតែក្រុមប្រឹក្សានេះអាចនាំមកនូវផលប្រយោជន៍ ប្រសើរបំផុតសម្រាប់ប្រជាជាតិថៃ។

មានចំណុចស្រដៀងគ្នាជាច្រើន រវាងឥរិយាបថរបស់រដ្ឋាភិបាលថៃនាពេលបច្ចុប្បន្ន និងនាពេលអតីតកាលដែលហាក់ដូចជាបានកន្លងទៅជាយូរមកហើយនេះ។ ក្នុងអំឡុងពេលនិងក្រោយសង្គ្រាមលោកលើកទី២ ប្រទេសថៃបានព្យាយាមជំរុញផលប្រយោជន៍ជាតិរបស់ខ្លួន ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ក្នុងតំបន់ និងពិភពលោក ហើយក្នុងអំឡុងពេលសព្វថ្ងៃនេះ ទង្វើរបស់ប្រទេសថៃក៏មិនខុសប្លែកគ្នាពីទង្វើពីអតីតកាលដែរ។ រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គួរតែទាមទារឱ្យប្រទេសថៃទទួលខុសត្រូវនូវអ្វីដែលខ្លួនបានយល់ស្របក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ដូចទៅនឹងការដែលសហរដ្ឋអាមេរិក តម្រូវឱ្យភាគីថៃអនុវត្តទៅតាមការយល់ស្របរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងរដ្ឋធានីវ៉ាស៊ីនតោន ឆ្នាំ១៩៤៦។

ប្រភពពី ឆាំង យុ
នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦

ប្រទេសថៃបានធ្វើការចោទប្រកាន់ដដែលៗមកលើកម្ពុជាពីបទ «ការរំលោភបំពានដែនដី» នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ទោះជាយ៉ាងណាក៏ដោយ ការ...
24/12/2025

ប្រទេសថៃបានធ្វើការចោទប្រកាន់ដដែលៗមកលើកម្ពុជាពីបទ «ការរំលោភបំពានដែនដី» នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់ទាំងនេះគឺផ្ទុយស្រឡះពីអង្គហេតុប្រវត្តិសាស្ត្រ ច្បាប់អន្តរជាតិ និងវត្តមានរបស់ប្រជាជនស៊ីវិលដែលបានរស់នៅទីនោះជាយូរលង់ណាស់មកហើយ។
ប្រាសាទបុរាណនានាដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក រួមជាមួយសាលារៀន វត្តអារាម និងសហគមន៍ស៊ីវិល បានរស់នៅជាច្រើនជំនាន់មកហើយនៅក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់ថៃតាមរយៈយន្តហោះចម្បាំងប្រភេទ F-16, Grippen និង T-50TH របស់កូរ៉េ តំបន់ទាំងនេះត្រូវបានការពារដោយសន្ធិសញ្ញាប្រវត្តិសាស្ត្រ ផែនទីអន្តរជាតិ និងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានបញ្ជាក់យ៉ាងច្បាស់ពីសិទ្ធិដែនដីរបស់កម្ពុជា។
ស្ថានភាពនេះមិនមែនគ្រាន់តែជាបញ្ហាវិវាទព្រំដែនធម្មតានោះទេ។ រាល់សកម្មភាពយោធាដែលកំណត់គោលដៅ ឬជះឥទ្ធិពលលើជនស៊ីវិល និងទីតាំងការពារនានា គឺជា «ឧក្រិដ្ឋកម្មសង្គ្រាម» ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ និងគោលការណ៍អាស៊ាន ស្តីពីសន្តិភាព និងការមិនឈ្លានពាន។
ប្រទេសថៃបានឈ្លានពានកម្ពុជា។
#កម្ពុជាត្រូវការសន្តិភាពមិនមែនសង្គ្រាម
#សូមបញ្ឈប់សង្គ្រាម

English below……………………………………
—————————————————————

Thailand has repeatedly accused Cambodia of “land encroachment” along the Cambodia–Thailand border. However, these accusations disregard historical facts, international law, and long-established civilian presence.

Ancient temples recognized as World Heritage Sites, along with schools, pagodas, and civilian communities, have existed for generations within Cambodia’s sovereign territory was destroyed by Thailand Airstrick F-16, Grippen and T-50TH. These areas are supported by historical treaties, international maps, and rulings of the International Court of Justice, which affirm Cambodia’s territorial rights.

This situation is not merely a matter of border disagreement. Any military action targeting or impacting civilians and protected sites would represent a war crime, in violation of the Geneva Conventions and ASEAN principles of peace and non-aggression.
Thailand invaded Cambodia
Donald J. Trump,The Trump White House Archived, International Court of Justice, International Criminal Court - ICC

09/11/2025

ខ្ញុំបានស្គាល់បុរសម្នាក់!

គាត់តែងតែដាក់រូបប្រពន្ធរបស់គាត់ក្នុងកាបូបនឹងហោប៉ៅគាត់ជាប្រចាំគ្រប់ពេលគាត់ជួបបញ្ហា គ្រប់ពេលដែលគាត់អស់សង្ឃឹមនឹងរឿងអ្វីមួយ។
គាត់តែងតែយកយកប្រពន្ធគាត់មកមើលហើយតែងតែនិយាយនឹងខ្លួនឯងថា ‘’ បើអញទ្រាំនឹងមីហ្នឹងបានអារឿងផ្សេងក៏អញទ្រាំបានដូចគ្នា’’!!!!

Address

Phnom Penh

Telephone

+85587753577

Website

Alerts

Be the first to know and let us send you an email when KCT Adventure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KCT Adventure:

Share