KMS News

KMS News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KMS News, Phnom Tbeng Meanchey.

កងកម្លាំង» កម្ពុជា២នាក់រងរបួស ដោយសារឧបទ្ទវហេតុ ផ្ទុះគ្រាប់ចេញពីគំនរសំរាម ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ នៅព្រឹកនេះ...
06/01/2026

កងកម្លាំង» កម្ពុជា២នាក់រងរបួស ដោយសារឧបទ្ទវហេតុ ផ្ទុះគ្រាប់ចេញពីគំនរសំរាម
ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ នៅព្រឹកនេះ។

លោក Donald Trump ត្រឡប់ទៅកាន់សេតវិមានវិញ បន្ទាប់ពីប្រត្តិបត្តិការណ៍ចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro...
05/01/2026

លោក Donald Trump ត្រឡប់ទៅកាន់សេតវិមានវិញ បន្ទាប់ពីប្រត្តិបត្តិការណ៍ចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro

ឧទ្ធម្ភាគចក្រ Marine One បានចុះចតនៅលើវាលស្មៅខាងត្បូងនៃសេតវិមាន កាលពីយប់ថ្ងៃអាទិត្យ ទី ៤ ខែមករា ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើដំណើរត្រឡប់មកពីមូលដ្ឋានទ័ពអាកាស Joint Base Andrews បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro។

ការវិលត្រឡប់របស់ប្រធានាធិបតីរូបនេះ បានបញ្ចប់ព្រឹត្តិការណ៍ដ៏តានតឹងពេញមួយចុងសប្តាហ៍ បន្ទាប់ពីប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសវេណេស៊ុយអេឡា។

គួរបញ្ជាក់ថា លោក Maduro ត្រូវបានក្រុមទាហានពិសេសអាមេរិកចាប់ខ្លួន នៅទីក្រុងការ៉ាកាស អំឡុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំតាមផ្លូវអាកាស ដែលបានប្រព្រឹត្តទៅរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីយប់រំលងអធ្រាត្រថ្ងៃសៅរ៍ ទី៣ ខែមករា។

លោក Nicolas Maduro បច្ចុប្បន្ន កំពុងស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារមួយកន្លែង ក្នុងទីក្រុងញូវយ៉ក រង់ចាំបង្ហាញខ្លួននៅតុលាការនាថ្ងៃចន្ទនេះ ដើម្បីរងការចោទប្រកាន់ជាផ្លូវការ ពីបទល្មើសពាក់ព័ន្ធឧក្រិដ្ឋកម្មគ្រឿងញៀន៕

នៅពេលដែលសាធារណរដ្ឋហ្វីលីពីន ទទួលយកតួនាទីជាប្រធានអាស៊ាន សម្រាប់ឆ្នាំ ២០២៦ វាបានបញ្ជាក់យ៉ាងច្បាស់អំពីទំនួលខុសត្រូវរួម ក្នុ...
02/01/2026

នៅពេលដែលសាធារណរដ្ឋហ្វីលីពីន ទទួលយកតួនាទីជាប្រធានអាស៊ាន សម្រាប់ឆ្នាំ ២០២៦ វាបានបញ្ជាក់យ៉ាងច្បាស់អំពីទំនួលខុសត្រូវរួម ក្នុងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងបរិបទតំបន់ ដែលកាន់តែស្មុគស្មាញ តាមរយៈកិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក និងស្មារតីសាមគ្គីភាព។

ដោយផ្អែកលើទស្សនវិស័យនេះ ហ្វីលីពីនមានបំណងបន្តពង្រឹងសមាហរណកម្មតំបន់ និងជំរុញការកសាងសហគមន៍អាស៊ាន ដែលមានសុវត្ថិភាព មានភាពរឹងមាំ និងមានការចូលរួមយ៉ាងទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋទាំងអស់។

វីរៈកងទ័ពកម្ពុជា១៨រូបបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ មកដល់រាជធានីភ្នំពេញហើយនៅមុននេះ ទោះបីជាមានចិត្តរឹងប៉ឹងជាកងទ័ព ប៉ុន្តែនៅ...
31/12/2025

វីរៈកងទ័ពកម្ពុជា១៨រូបបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ មកដល់រាជធានីភ្នំពេញហើយនៅមុននេះ ទោះបីជាមានចិត្តរឹងប៉ឹងជាកងទ័ព ប៉ុន្តែនៅពេលដែលបានជួបមុខក្រុមគ្រួសារជាទីស្រលាញ់វិញ វីរយុទ្ធជនទាំង ១៨រូប មិនអាចទប់ទឹកភ្នែកបានឡើយ

យោធាទាំង ១៨នាក់ បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះបាត់ដំបង ឆ្ពោះមកកាន់រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈក...
31/12/2025

យោធាទាំង ១៨នាក់ បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះបាត់ដំបង ឆ្ពោះមកកាន់រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈក្រុមគ្រួសាររបស់យោធាកំពុងរង់ចាំផ្លូវនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

31/12/2025

នៅទីបំផុត វីរៈកងទ័ពកម្ពុជា ចំនួន១៨នាក់ ត្រូវបានភាគីថៃ សម្រេចយល់ព្រមដោះលែងហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

នៅទីបំផុត វីរៈកងទ័ពកម្ពុជា ចំនួន១៨នាក់ ត្រូវបានភាគីថៃ សម្រេចយល់ព្រមដោះលែងហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រក...
31/12/2025

នៅទីបំផុត វីរៈកងទ័ពកម្ពុជា ចំនួន១៨នាក់ ត្រូវបានភាគីថៃ សម្រេចយល់ព្រមដោះលែងហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។

វីរៈកងទ័ព១៨រូបរបស់កម្ពុជា មិនត្រូវបានភាគីយោធាថៃដោះលែងនោះទេ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៧២ម៉ោងបានផុតហើយ នៅម៉ោង១២៖០០...
30/12/2025

វីរៈកងទ័ព១៨រូបរបស់កម្ពុជា មិនត្រូវបានភាគីយោធាថៃដោះលែងនោះទេ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៧២ម៉ោងបានផុតហើយ នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ។

នៅថ្ងៃទី៣០ ខែធ្នូនេះ ស្ពានដែកបាឡេ-ជ័យជំនះ ឆ្លងកាត់ស្ទឹងមេទឹក ឃុំថ្មដា ដែលរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ អាចធ្វើ...
30/12/2025

នៅថ្ងៃទី៣០ ខែធ្នូនេះ ស្ពានដែកបាឡេ-ជ័យជំនះ ឆ្លងកាត់ស្ទឹងមេទឹក ឃុំថ្មដា ដែលរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ អាចធ្វើចរាចរណ៍បានហើយ ក្រោយក្រុមការងារធ្វើការជួសជុលកាលពីម្សិលមិញ

លោក ប្រាក់ សុខុន សង្ឃឹមថាទាហានកម្ពុជាទាំង ១៨ នាក់នឹងត្រូវដោះលែងមកវិញបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ៧២ម៉ោង  ត្រឹមថ្ងៃស្អែកន...
29/12/2025

លោក ប្រាក់ សុខុន សង្ឃឹមថាទាហានកម្ពុជាទាំង ១៨ នាក់នឹងត្រូវដោះលែងមកវិញបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ៧២ម៉ោង ត្រឹមថ្ងៃស្អែកនេះក្រោយម៉ោង ១២ថ្ងៃត្រង់

សេចក្តីជូនដំណឹង ពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៦ ខាងមុខនេះ មិនអនុញ្ញាតឱ្យមានការអុជកាំជ្រួចគ្រប់ប្រភេទ ដែលនឹងប្រព្រឹត្តទៅន...
29/12/2025

សេចក្តីជូនដំណឹង ពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៦ ខាងមុខនេះ មិនអនុញ្ញាតឱ្យមានការអុជកាំជ្រួចគ្រប់ប្រភេទ ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីចូលរួមរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់

កម្ពុជា-ថៃ ឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ !👉 កម្ពុជា-ថៃ បានចុះហត្ថលេខ...
27/12/2025

កម្ពុជា-ថៃ ឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ !

👉 កម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមក្នុង«ការអនុវត្តបទឈប់បាញ់»ឱ្យបានពេញលេញ និងស្វែងរកសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនប្រទេសទាំង២។ ការចុះហត្ថលេខានេះ កើតឡើងក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិប្រទេសទាំង២។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា៕

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when KMS News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share