Emperors of China

Emperors of China Since 2008, Emperors of China has been dedicated to serving handmade dim sum and authentic Chinese cuisine.

This Cambodian-made brand is trusted by locals for its exceptional Chinese dim sum, and Cantonese cuisine. Emperors of China offer delicious specialty food such as Peking duck, dim sum, and many other Cantonese specialties.

រីករាយថ្ងៃកំណើតជូនចំពោះលោកស្រីប្រធានក្រុមប្រឹក្សាភិបាលដ៏ឆ្នើមរបស់យើង លោកស្រី មាស យ៉ារី ដេពូល 🎉🎉🎉ក្នុងឱកាសដ៏វិសេសវិសាលនៃថ...
19/07/2026

រីករាយថ្ងៃកំណើតជូនចំពោះលោកស្រីប្រធានក្រុមប្រឹក្សាភិបាលដ៏ឆ្នើមរបស់យើង លោកស្រី មាស យ៉ារី ដេពូល 🎉🎉🎉

ក្នុងឱកាសដ៏វិសេសវិសាលនៃថ្ងៃខួបកំណើតនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរជ័យសិរីសួស្តី ជូនចំពោះលោកស្រីប្រធាន ដែលតែងតែផ្តល់ក្តីស្រឡាញ់ ភាពកក់ក្តៅ និងសេចក្តីគោរពដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់។ យើងខ្ញុំសូមបួងសួងឱ្យលោកស្រីសម្រេចបាននូវជោគជ័យថ្មីៗកាន់តែត្រចះត្រចង់បន្ថែមទៀត និងបន្តដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកភាពរីកចម្រើនឥតឈប់ឈរ។

សូមលោកស្រីរីករាយជាមួយថ្ងៃដ៏ពិសេសនេះ ដែលពោរពេញទៅដោយស្នាមញញឹម ភាពរីករាយ និងអនុស្សាវរីយ៍ដ៏មានន័យ។ សូមឱ្យថ្ងៃខួបកំណើតនេះ និងថ្ងៃអនាគតរៀងរហូតទៅ នាំមកនូវសិរីសួស្តី ជ័យមង្គល និងសុខភាពល្អបរិបូរណ៍ជូនចំពោះលោកស្រី និងក្រុមគ្រួសារ។ បុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់គ្នា គោរពស្រឡាញ់លោកស្រីជាទីបំផុត។

យើងខ្ញុំទាំងអស់គ្នាគោរពស្រឡាញ់លោកស្រី! 🎉❤️👏

Happy Birthday to our wonderful Group Chairwoman
Madam Meas Yary Dupuis

Wishing you a very happy birthday to a wonderful boss who treats us with love and respect. We hope you continue to spread your wings and soar.
Enjoy your special day—we hope it’s filled with laughter and great memories.
Have a blessed birthday today and always! We all love you to the moon.

We All Love You!

តើអ្នកដឹងទេ?មុនពេលដែលប្រភេទអាហារកញ្ចប់ឆ្អិនស្រាប់ និង ឌីមសាំកកញ្ចប់កក យកទៅដាក់លក់នៅតាមផ្សារទំនើប ក៏ដូចជាតាមហាងនានា គឺត្រ...
06/07/2026

តើអ្នកដឹងទេ?
មុនពេលដែលប្រភេទអាហារកញ្ចប់ឆ្អិនស្រាប់ និង ឌីមសាំកកញ្ចប់កក យកទៅដាក់លក់នៅតាមផ្សារទំនើប ក៏ដូចជាតាមហាងនានា គឺត្រូវបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍នោះ?

Did you know that before any frozen dim sum and ready-to-heat food reaches supermarkets or convenience stores, we do a lab test?

យើងបានចូលដល់ដំណាក់កាលថ្មីមួយ ដើម្បីទទួលបានវិញ្ញាបនបត្រស្តង់ដាអនាម័យចំណីអាហារ "HACCP", ដោយយើងបានតេស្តពីភាពស្អាតនិងអនាម័យល...
30/06/2026

យើងបានចូលដល់ដំណាក់កាលថ្មីមួយ ដើម្បីទទួលបានវិញ្ញាបនបត្រស្តង់ដាអនាម័យចំណីអាហារ "HACCP", ដោយយើងបានតេស្តពីភាពស្អាតនិងអនាម័យលើដៃរបស់បុគ្គលិកផ្នែកផលិតកម្មទាំងអស់របស់យើង។

នាឱកាសព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំ និងបុគ្គល...
17/06/2026

នាឱកាសព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ក្រុមហ៊ុនវង្សនិងមាស សូមក្រាបបង្គំថ្វាយព្រះពរជ័យ សម្ដេចព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន និងសិរីសួស្ដីជ័យឧត្តម ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា ជានិច្ចនិរន្តរ៍។

ចង់​បានឌីមសាំឆ្ងាញ់ៗមែនទេ? លោកអ្នកអាចមកពិសារនៅភោជនីយដ្ឋានអែមភើរើ ដែលមានប្រភេទឌីមសាំ ថ្មីៗ ស្រស់ៗ ជាច្រើនជម្រើស រសជាតិដើម...
23/05/2026

ចង់​បានឌីមសាំឆ្ងាញ់ៗមែនទេ? លោកអ្នកអាចមកពិសារនៅភោជនីយដ្ឋានអែមភើរើ ដែលមានប្រភេទឌីមសាំ ថ្មីៗ ស្រស់ៗ ជាច្រើនជម្រើស រសជាតិដើម ដែលធ្វើនិងចម្អិនដោយចុងភៅជនជាតិចិន ដែលបានបើកដំណើរការនៅទីក្រុងភ្នំពេញ តាំងពីឆ្នាំ២០០៨មកម្លេះ!

សម្រាប់ការកក់កន្លែង បន្ទប់វីអាយភី ការកក់កម្មវិធីឯកជន ឬព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 070837238 ។
--
Craving delicious dim sum? Look no further than Emperors of China! Our fresh, handmade dim sum and authentic Chinese cuisine have been delighting diners in Phnom Penh since 2008. For dining reservations, private event bookings, or more information, please call 070837238.

សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាថ្លៃវិសេសជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!ក្នុងឱកាសដ៏មហានក្ខត្តឫ...
14/05/2026

សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាថ្លៃវិសេសជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ ព្រះវស្សា។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរជ័យ បវរសួស្តី វិបុលសុខ មហាប្រសើរ ថ្វាយព្រះអង្គសូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងសូមឱ្យព្រះរោគាព្យាធិទាំងឡាយស្តារឃ្លាតឆ្ងាយ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ។
ដោយសេចក្តីគោរពសក្ការៈ និងភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុត!

Wishing Your Majesty, King Norodom Sihamoni, a very happy birthday. May you be blessed speedy recovery of comfort, strength, and a swift return to full health. May peace surround you, and may the year ahead bring renewed vitality and joy as you continue to serve the people of Cambodia with grace and dedication. With deepest respect and warmest wishes.

11/05/2026

Happy Mother's Day to Lok Ming Yary

រីករាយព្រះរាជពិធីច្រត់ព្រះនង្គ័ល!សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ និងជោគជ័យក្នុងរដូវដាំដុះ!Happy holiday...
05/05/2026

រីករាយព្រះរាជពិធីច្រត់ព្រះនង្គ័ល!
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ និងជោគជ័យក្នុងរដូវដាំដុះ!

Happy holiday during the Royal Ploughing Ceremony.
Wishing everyone happiness, good fortune and a successful planting season!

រីករាយថ្ងៃឈប់សម្រាក, Happy Holiday!
01/05/2026

រីករាយថ្ងៃឈប់សម្រាក, Happy Holiday!

Address

No. 19 Street 163 Sangkat Veal Vong, Khan Makara 7
Phnom Penh
120301

Opening Hours

Monday 07:00 - 14:00
18:00 - 22:00
Tuesday 07:00 - 14:00
18:00 - 22:00
Wednesday 07:00 - 14:00
18:00 - 22:00
Thursday 07:00 - 14:00
18:00 - 22:00
Friday 07:00 - 14:00
18:00 - 22:00
Saturday 07:00 - 14:00
18:00 - 22:00
Sunday 07:00 - 14:00
18:00 - 22:00

Telephone

+85570837238

Alerts

Be the first to know and let us send you an email when Emperors of China posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Emperors of China:

Share