កាហ្វេរីករាយ ជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ បានចាប់ផ្តើម ប្រតិបត្តិការរបស់ខ្លួននៅដើមឆ្នាំ ២០១២ មានគោលបំណង ផ្តល់ជូននូវផលិតកាហ្វេម៉ាក (កាហ្វេរីករាយ) ដែលផលិតផលក្នុងស្រុកពិតៗ និងបានសំរិតសំរាំងរូបមន្តនាំចូលពីបរទេសផ្តល់នូវគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាព ដល់អតិថិជនដែលនិយមពិសារកាហ្វេ ។
ដោយផ្សារភ្ជាប់ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ ក្រុមហ៊ុន បា
នផ្តល់ឳកាសការងារ ដល់និស្សិតកំពុងសិក្សាក្តី ទើបបពា្ចប់ថ្នាក់បរិញាប័ត្រ និស្សិតក្រីក្រ និងសាធារណៈជនទូទៅ តាមរយការផ្តល់ជូននូវប្រាក់បៀរវត្សសមរម្យ និងការចូលរួមវគ្គបណ្តុះបណ្តាល ពង្រឹកសមត្ថិភាពផ្សេងៗ ដើម្បីអភិវឌ្ឋន៌ខ្លួនទៅរកការកសាងអនាគតដ៏ត្រចះត្រចង់រុងរឿង ដែលជាប្រយោជន៌ដល់សង្គម។
2. ចក្ខុវិស័យ
កាហ្វេម៉ាក (រីករាយ) នឹងត្រូវបានបង្ហាញខ្លួន នៅគ្រប់ទីកន្លែងទូទាំងប្រទេស និងក្នុងតំបន់ ។
3. បេសសកម្ម
ធានាផ្តល់នូវគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាព ដល់អតិថិជននិងបណ្តុះបណ្តាលបុគ្គលិកអោយមានលទ្វភាព ក្លាយជាម្ចាស់ក្រុមហ៊ុននាពេលអនាគត។
4. គោលបំណង
ក្រុមហ៊ុនមានគោលបំណងពង្រីកការលក់ផលិតផលរបស់ខ្លួន ទៅដល់ទីផ្សាគោលដៅទូទាំងប្រទេស និងប្រទេសជិតខាងដូចជា ប្រទេសឡាវ ភូមា ចិន កូរ៉េ នៅឆ្នាំ2015 ខាងមុខ។ ខិតខំកែឆ្នៃផលិតផលផ្សេងៗបនែ្ថមទៀត ដូចជា គ្រាប់កាហ្វេលីងស្រាប់ កាហ្វេហែកឆុងភ្លាម កាហ្វេដែលគ្មានជាតិប័រ តែ និងនំមួយចំនួន។
ដើម្បីសំរេចអោយបាននូវ គោលបំណង និង បេសសកម្ម នេះ ក្រុមហ៊ុននឹងខិតខំស្វែងរកដៃគូ ដើម្បីវិនិយោកទុកបនែ្ថម ការពង្រឹងការទំនាក់ទំនងល្អជាមួយអតិថិជន ក្នុងការទទួលយកនូវមតិស្ថាបនា ដើម្បីធានាគុណភាពឆ្លើយអ្នកប្រើប្រាស់។ ជាពិសេស ពង្រឹងសមត្ថភាពបុគ្គលិក ដោយប្រកាន់ភ្ជាប់នូវ សេចក្តីស្មោះត្រង់ ស្លូតបូត សុភាពរាបសារ និងសេចក្តីថៃ្ន ក្នុងសង្គម។
5. គុណតម្លៃ
ការប្តេជ្ញាចិត្ត : យកចិត្តទុកដាក់ដល់អតិថិជនផ្នែកគុណភាព និងសេវាកម្ម
គុណភាព : ធានាគុណភាពខ្ពស់ រស់ជាតិឆ្ងាញ់ និងមិនប៉ះពាល់ដល់សុភាព
ការងារជាក្រុម : រួមគ្នាសម្រេចគោលបំណងរួមមួយ
ការទទួលខុសត្រូវ : មានគណនេយ្យភាពចំពោះសកម្មភាពរបស់យើង
សេចក្តីថ្លៃថ្នូរ : សម្តែងការគោរពចំពោះមនុស្សគ្រប់រូប