Labyrin Coffee Academy

Directions Website

Labyrin Coffee Academy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Labyrin Coffee Academy, Coffee shop, Street Somnong Veal Sbov, Sangkat Veal Sbov, Phnom Penh.

🇰🇭 Q Instructor | Roastery Diploma | Café Diploma | AST Barista | Roasting | Sensory | Brewing | CVA |

Foster Specialty Coffee in Cambodia, provide SCA certification courses, by Authorized trainers team.

22/09/2026

[ពត៌មានភាគបន្តនៃថ្នាក់សម្ងួតកាហ្វេ] ៖

នៅថ្ងៃទី30 ខែ9 ខាងមុខនេះ យើងខ្ញុំនឹងទៅទស្សនកិច្ចចម្ការកាហ្វេរបស់បងធីតា ដែលស្ថិតក្នុងភូមិកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកគ្រូ Caden Lee Chea Hong អញ្ជើញចុះទៅមើល និងរៀបចំការងារត្រៀមសំរាប់ថ្នាក់សម្ងួតកាហ្វេ (Coffee Processing Class) ដំបូងគេបង្អស់នៅកម្ពុជា ដែលនឹងបើកវគ្គនៅចម្ការផ្ទាល់ចំនួន 5 ថ្ងៃនាចុងខែ11 ចូលខែ12 ឆ្នាំ2026ខាងមុខនេះ។

វគ្គសម្ងួតកាហ្វេនេះ ស័ក្តសមសំរាប់កាហ្វេរជនទាំងឡាយដូចជា ៖

- ម្ចាស់ចម្ការកាហ្វេ អ្នកមានគំរោងដាំកាហ្វេ រឺអ្នកលក់ដើមកាហ្វេ
- អ្នកប្រមូលទិញផ្លែកាហ្វេយកទៅសម្ងួត
- អ្នកលក់គ្រាប់កាហ្វេ អ្នកលីងកាហ្វេ រឺអ្នករកស៊ីជាមួយម្ចាស់ចម្ការ
- អ្នកនាំចេញ-នាំចូលគ្រាប់កាហ្វេ
- អ្នកបច្ចេកទេសខាងវិស័យកសិកម្ម
- គ្រូបង្រៀនកាហ្វេ អ្នកប្រកួតកាហ្វេ
- អ្នកបើកហាងកាហ្វេ
- អ្នកស្រលាញ់វិស័យកាហ្វេ-ល-

វគ្គនេះបង្រៀនពីចំនេះដឹង និងជំនាញទាក់ទងនឹងការរើសពូជ ការដាំដុះ ការប្រមូលផល ជាពិសេសការសម្ងួតកាហ្វេ ដែលអ្នកសិក្សាចុះអនុវត្តផ្ទាល់នៅចម្ការ ទទួលបទពិសោធន៍ផ្ទាល់លើខ្សែចង្វាក់កាហ្វេតាំងពីប្រមូលផល រហូតបានជាគ្រាប់ឆៅ បន្ទាប់មក យើងលីងហើយភ្លក់ (ខាប់ភីង Cupping) កត់ត្រាលក្ខណៈឱជារសដែលបានពីវិធីផ្អាប់ និងសម្ងួតខុសៗគ្នា និងធ្វើការកែលម្អ។

វគ្គនេះបង្ហាញពីភាពបត់បែន សម្របទៅនឹងស្ថានភាពជាក់ស្តែងនៅកម្ពុជាយើង ដើម្បីអោយម្ចាស់ចម្ការខ្នាតតូច មធ្យម និងធំ អាចប្រើប្រាស់មធ្យោបាយ និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅចម្ការ ផលិតបានគ្រាប់កាហ្វេដោយខ្លួនឯង ដែលមានគុណភាពខ្ពស់ និងលក្ខណៈឱជារសខុសៗគ្នាពីចម្ការមួយទៅចម្ការមួយ ឈានទៅបង្កើតឱជារសសំគាល់ភូមិសាស្ត្រ និងបង្កើនប្រាក់ចំណូល។

វគ្គនេះ ក៍បានបញ្ចូលនូវកម្មវិធីសិក្សា និងសញ្ញាប័ត្ររបស់ SCA ផ្នែកជំនាញគ្រាប់កាហ្វេ (Green Coffee) និងមូលដ្ឋានគ្រឹះនៃនិរន្តរភាពកាហ្វេ (Coffee Sustainability Foundation) ផងដែរ។

🗓 កាលបរិច្ឆេទ ៖ ចុងខែ11ចូលខែ12 ឆ្នាំ2026 (5 ថ្ងៃពេញ)
📍 ទីតាំងសិក្សា ៖ ជាតិធីតាចម្ការកាហ្វេ
💰 តំលៃសិក្សា ៖ $1399 / ម្នាក់
🔥(តំលៃពិសេស ចុះ 20%~40% សំរាប់សិស្សណាដែលជាម្ចាស់ចម្ការកាហ្វេ)
🔥(តំលៃនេះរួមមានសំភារៈសិក្សា អាហារថ្ងៃត្រង់ ការប្រលង និងសញ្ញាប័ត្រ SCA ចំនួន2)
🔥(មិនរួមបញ្ចូលអាហារព្រឹក-ល្ងាច ការធ្វើដំនើរ និងស្នាក់នៅ តែអាចពិភាក្សាជាមួយខាងសាលា និងសិស្សផ្សេងដើម្បីចូលគ្នាបាន)

☕️ ផ្លែកាហ្វេចាប់ផ្តើមទុំហើយ បើបងៗមានពេលទំនេរ ហើយចង់ទៅលេងចម្ការ ក៍ដូចជាទៅមើលបរិយាកាសទីតាំងដែលត្រូវរៀន បងអាចទៅចំថ្ងៃទី30បាន ទីតាំង Google Map គឺ https://maps.app.goo.gl/ZobTCRwLjri8LiRj8?g_st=it

បើធ្វើដំនើរពីភ្នំពេញទៅ អាចប្រើពេលប្រហែល 3 ម៉ោងកន្លះដើម្បីទៅដល់ចម្ការ ហើយអាចវិលត្រលប់មកភ្នំពេញវិញនាពេលរសៀល (រឺល្ងាចតាមជាក់ស្តែង) បន្ទាប់ពីចប់ការងារ។

បងធីតា និងគ្រួសារគាត់ ជាមនុស្សចិត្តល្អ និងរួសរាយ ពួកគាត់រង់ចាំស្វាគមន៍បងៗអញ្ជើញទៅលេងជានិច្ច! បងៗអាចទាក់ទងទៅម្ចាស់ចម្ការផ្ទាល់ រឺទាក់ទងមកយើងខ្ញុំបានគ្រប់ពេល។

🙏 សូមរង់ចាំតាមដានពត៌មានបន្ថែមជាបន្តទៀត សូមអរគុណ!

📸 ចុចមើលភាគទី1 ៖ https://www.facebook.com/share/p/19HNrtBSwf/

18/09/2026

🔥[ វគ្គ ម៉ាស្ទ័រ លីងកាហ្វេ (សិក្សា 4 ថ្ងៃស៊ីជម្រៅ) ]
🔥[ Roasting Master Class (4-day Intensive)]

🔥 សំរាប់លោកអ្នកដែលជាម្ចាស់អាជីវកម្មលីងកាហ្វេ រឺបងៗដែលមានបទពិសោធន៍លីងកាហ្វេស្រាប់ ហើយមានបំណងសិក្សាជំនាញបន្ថែម ដើម្បីអភិវឌ្ឍន៍គុណភាពលីង និងផលិតកម្មអោយកាន់តែសំបូរបែប និងឈានឡើងខ្ពស់មួយកំរិតទៀត ក៍ដូចជាបង្កើនចំនេះដឹងកាហ្វេកាន់តែស៊ីជម្រៅ រួមទាំងពង្រឹងជំនាញភ្លក់វិភាគឱជារសកាហ្វេ វគ្គនេះពិតជាស័ក្តសម។

🔥 បង្រៀនដោយលោកគ្រូ Caden Lee Chea Hong ដែលជាគ្រូឯកទេសកាហ្វេអាជ្ញាប័ណ្ណ SCA គ្រូបង្រៀនកំរិត Q Grader និងជាស្ថាបនិកហាងកាហ្វេប្រណីត Habakuk ដែលជាប់ជំរើស មីសែលីន (Michelin Selected) ទៀតផង! លោកគ្រូមានបទពិសោធន៍ច្រើនឆ្នាំទៅលើគ្រប់សង្វាក់ផលិតកម្មកាហ្វេ ដូចជាការដាំដុះ ការសម្ងួត ពាណិជ្ជកម្មគ្រាប់ឆៅ ការលីង ការឆុង-ល-។ (លំអិតនៅក្នុងខមមិនខាងក្រោម)

មាតិកាសំខាន់ៗមាន ៖

✅️ វត្ថុធាតុដើម និងមូលដ្ឋានឱជារស
- លក្ខណៈរូបនៃគ្រាប់កាហ្វេស្រស់ លក្ខណៈឱជារស របៀបជ្រើសរើស វិភាគ
- ការលីងសំណាក ៖ ស្តង់ដា vs. ភាពជាក់ស្តែងក្នុងអាជីវកម្ម

✅️ ទែរម៉ូឌីណាមិក និងភាពស្រពិចស្រពិលអំពីម៉ាស៊ីនលីង
- ស្វែងយល់ពីម៉ាស៊ីនលីង យន្តការនៃការចំលងកំដៅ លំហូរខ្យល់ និងសំពាធ
- ភាពស្រពិចស្រពិលនៃប្រភេទម៉ាស៊ីនលីងខុសៗគ្នា របៀបជ្រើសរើសអោយត្រូវនឹងតម្រូវការឱជារស

✅️ គីមីសាស្ត្រនៃការលីង និងការកាត់បន្ថយគ្រាប់ខូច
- គីមីសាស្ត្រនៅក្នុងដំនើរការលីង និងការគណនា
- កាយវិភាគសាស្ត្រ (អាណាតូមី) នៃគ្រាប់ខូច

✅️ ប្រូហ្វាល់នៃការលីង និងតម្រូវថាមពលឲ្យចំគោលដៅ
- បង្កើតប្រូហ្វាល់លីងតម្រូវទីផ្សារ
- តម្រូវថាមពលឲ្យត្រូវនឹងប្រូហ្វាល់ លើម៉ាស៊ីនខុសៗគ្នា និងការផ្ទៀងផ្ទាត់

✅️ ខ្សែចង្វាក់លីង និង blend សំរាប់អេសប្រេសសូ និងកាហ្វេតម្រង
- បំប្លែងលីងសំណាកទៅកាន់ការលីងបែបផលិតកម្ម និងទ្រឹស្តីនៃការ blend និងអនុវត្តបង្កើត blend ជាក់ស្តែង
- ការប្រតិបត្តិចុងក្រោយក្នុងផលិតកម្ម

🔥 ចូលរៀនថ្ងៃទី 26~29 ខែ 9 ឆ្នាំ 2026 ខាងមុខនេះ
🔥 តំលៃ $1400 ក្នុងសិស្សម្នាក់
(សមាជិកទទួលបានការចុះ 30%)

📥 ពត៌មានបន្ថែម តេលេក្រាម 017366616

🇰🇭 Q Instructor | Roastery Diploma | Café Diploma | AST Barista | Roasting | Sensory | Brewing | CVA |

Foster Specialty Coffee in Cambodia, provide SCA certification courses, by Authorized trainers team.

17/09/2026

Slayer Sunrise Latte Art Friendly Throwdown 12-09-2026 at ហ្វូណនកាហ្វេ-Founan Café Coffee Roasters

📖 [ថ្នាក់លីងកាហ្វេ សញ្ញាប័ត្រ SCA] 🗓 រៀន 3 ថ្ងៃ ពីថ្ងៃទី 19~21 ខែ 9 ឆ្នាំ 2026 នេះ🏷តំលៃ $1000 / ម្នាក់⭐️ ចុះ 50% សំរាប់ស...
10/09/2026

📖 [ថ្នាក់លីងកាហ្វេ សញ្ញាប័ត្រ SCA]
🗓 រៀន 3 ថ្ងៃ ពីថ្ងៃទី 19~21 ខែ 9 ឆ្នាំ 2026 នេះ
🏷តំលៃ $1000 / ម្នាក់
⭐️ ចុះ 50% សំរាប់សមាជិក
📥 តេលេក្រាម https://t.me/kim6616

សិក្សាដើម្បីអនុវត្តក្នុងការងារ រឺអាជីវកម្មជាក់ស្តែង ថ្នាក់នេះមានមាតិកាដូចជា៖

- ស្វែងយល់ពីគ្រឿងបង្គំនៃម៉ាស៊ីន និងបច្ចេកវិទ្យា
- អនុវត្តន៍ម៉ាស៊ីនលីងច្រើនប្រភេទ (អគ្គិសនី ហ្គាស ខ្យល់ក្តៅ)
- អនុវត្តន៍លើម៉ាស៊ីនច្រើនទំហំ (ម៉ាស៊ីនលីងសំណាក ម៉ាស៊ីនលីងខ្នាតតូច និងអាជីវកម្ម)
- ស្វែងយល់ពីសារៈសំខាន់នៃការវិភាគលក្ខណៈរូបរបស់គ្រាប់ឆៅ មានដូចជាវិធីវាស់សំនើម ដង់ស៊ីតេ ទំហំ ពណ៌ និងរូបរាងនៃគ្រាប់
- ស្វែងយល់ពីការចំលងកំដៅ ចរន្តខ្យល់នៅក្នុងម៉ាស៊ីនលីង ជាមួយនឹងបំរែបំរួលរូប ដូចជាការរីកមាឌ ការថយចុះនៃម៉ាស និងអត្រារីកមាឌ ក៍ដូចជាប្រតិកម្មគីមីកើតឡើងនៅក្នុងគ្រាប់កាហ្វេ ដែលអភិវឌ្ឍន៍ឱជារស និងជះឥទ្ធិពលដល់កាហ្វេសំរេច
- អត្រាកំនើន RoR កំឡុងពេលលីង
- បង្កើតផែនការលីង ទៅតាមលក្ខណៈគ្រាប់ និងគោលដៅឱជារស
- វិភាគដោយញាណ (ខាប់ភីង Cupping) វាយតំលៃឱជារសទទួលបាន និងកែសំរួលប្រូហ្វាល់
- បំប្លែងប្រូហ្វាល់នៅម៉ាស៊ីនតូចទៅម៉ាស៊ីនធំសំរាប់ផលិតកម្ម
- ការទុកដាក់គ្រាប់ឆៅ ឆ្អិន ការវេចខ្ជប់
- ការរៀបចំកន្លែងលីង គ្រឿងបរិក្ខា
- បញ្ហាបច្ចេកទេស ដំនោះស្រាយ និងការថែទាំ
- ពិធីការសុវត្ថិភាព និងអនាម័យ
-ល-។

📖 [SCA Roasting - Foundation + Intermediate]
🗓 3 days course, from September 19th ~ 21st, 2026
🏷Fee: $1000/learner
⭐️ Member pay 50%

📖 [SCA 认证烘焙课 初级+中级]
🗓 3 天课程,9月19~21号
🏷 学费每学员 $1000
⭐️ 会员享5折

#អប់រំកាហ្វេ

📖 [ថ្នាក់បារីស្តា សញ្ញាប័ត្រ SCA] 🗓 រៀន 3 ថ្ងៃ ពីថ្ងៃទី 13~15 ខែ 9 ឆ្នាំ 2026 នេះ⏰️ 9 ព្រឹក ដល់ 5 ល្ងាច🏷 តំលៃ $700 / ម្ន...
09/09/2026

📖 [ថ្នាក់បារីស្តា សញ្ញាប័ត្រ SCA]

🗓 រៀន 3 ថ្ងៃ ពីថ្ងៃទី 13~15 ខែ 9 ឆ្នាំ 2026 នេះ
⏰️ 9 ព្រឹក ដល់ 5 ល្ងាច
🏷 តំលៃ $700 / ម្នាក់

📥 តេលេក្រាម 017366616

បន្ថែមពីលើមេរៀន និងអនុវត្តដែល SCA មាន យើងខ្ញុំបានធ្វើបច្ចុប្បន្នភាពដល់គ្រប់វគ្គសិក្សា ដើម្បីតំរូវបរិយាកាសការងារ និងអាជីវកម្មក្នុងស្រុកសព្វថ្ងៃ ជាពិសេស គឺបន្ថែមនូវមូលដ្ឋានគ្រឹះនៃជំនាញកាហ្វេចាំបាច់ជាច្រើន ដើម្បីបំផុសគំនិតស្រលាញ់វិស័យកាហ្វេ និងលើកកំពស់គុណភាពកាហ្វេក្នុងអាជីវកម្ម។

📖 [SCA certified Barista Skills - Foundation + Intermediate]
🗓 3 days course, from September 13th ~ 15th, 2026
⏰️ 9 am ~ 5 pm
🏷 Fee: $700/learner

📖 [SCA 认证咖啡师技能 初级+中级]
🗓 3 天课程,9月13~15号
⏰️ 早上9点 ~ 下午5点
🏷 学费每学员 $700

#ជំនាញបារីស្តា

និមិត្តសញ្ញានៃជំនាញបារីស្តា របស់ SCA គឺដៃទ្រកែវកាហ្វេ ហុចទៅភ្ញៀវ តំណាងអោយពហុជំនាញដែលបារីស្តាគ្រប់រូបត្រូវមាន មិនមែនត្រឹម...
08/09/2026

និមិត្តសញ្ញានៃជំនាញបារីស្តា របស់ SCA គឺដៃទ្រកែវកាហ្វេ ហុចទៅភ្ញៀវ តំណាងអោយពហុជំនាញដែលបារីស្តាគ្រប់រូបត្រូវមាន មិនមែនត្រឹមតែឆុងកាហ្វេតែមួយមុខទេ ថែមទាំងត្រូវមានជំនាញបដិសណ្ឋារកិច្ច ដូចជាសេវាបំរើអតិថិជន ដោះស្រាយបញ្ហា ធ្វើការជាក្រុម ចេះធ្វើបទបង្ហាញអំពីកាហ្វេ និងភេសជ្ជៈក្នុងហាង លើសពីនេះទៅទៀត ដូចជាការគ្រប់គ្រងស្តុក និងបញ្ជាទិញ ធ្វើរបាយការហិរញ្ញវត្ថុ និងទីផ្សារ តំហែទាំម៉ាស៊ីន និងឧបករណ៍ដើម្បីធានាដំនើររលូននៃអាជីវកម្ម-ល-។

ទទួលចុះឈ្មោះសំរាប់វគ្គថ្មី ចាប់ផ្តើមនៅថ្ងៃទី13~15 ខែ9 ខាងមុខនេះ។

#សិក្សាជំនាញកាហ្វេ

❤️
04/09/2026

❤️

💧 [វគ្គកាហ្វេតម្រង Brewing សញ្ញាប័ត្រ SCA] 💧🗓 រៀន 3 ថ្ងៃ ពីថ្ងៃទី 4 ~ 6 ខែ 9  ឆ្នាំ 2026 នេះ📜 សញ្ញាប័ត្រ SCA កំរិត Inter...
27/08/2026

💧 [វគ្គកាហ្វេតម្រង Brewing សញ្ញាប័ត្រ SCA] 💧

🗓 រៀន 3 ថ្ងៃ ពីថ្ងៃទី 4 ~ 6 ខែ 9 ឆ្នាំ 2026 នេះ
📜 សញ្ញាប័ត្រ SCA កំរិត Intermediate
🏷 តំលៃ $700 / ម្នាក់
(បញ្ចុះតំលៃ 10% សំរាប់ការចុះឈ្មោះមុនថ្ងៃទី 1 ខែ 9 )

📥 តេលេក្រាម៖

វគ្គសិក្សា​《កាហ្វេតម្រង》នេះ​គ្របដណ្តប់​លើ​ប្រធានបទ​ជាច្រើន រួមមាន៖
- ការស្វែងយល់ពីដំណើរការ​ឆុង ទាក់ទង​នឹង​ការប្រើប្រាស់​ឧបករណ៍ឆុង
- យល់ពីលំដាប់​នៃ​ឱជារសដែលចម្រាញ់ចេញពីកាហ្វេ
- អត្ថប្រយោជន៍នៃការ​បន្សើមម្សៅកាហ្វេ​
- កត្តាសំខាន់ៗ​ដែលត្រូវគិតគូក្នុងដំណើរការឆុង និង​ឥទ្ធិពល​របស់​កត្តានីមួយៗទៅលើឱជារសកាហ្វេចុងក្រោយ
- ការវិភាគវាស់វែង​ដោយឧបករណ៍ទៅលើកម្លាំង​នៃកាហ្វេ​ ដើម្បីគណនា រឺដៅក្នុងតារាង​រកអត្រាចម្រាញ់នៃកាហ្វេ​
- ពិធីការខាប់ភីង និងស្តង់ដា CVA
- មូលដ្ឋានគ្រឹះនៃការភ្លក់កាហ្វេតម្រង ក៍ដូចជាកាហ្វេ​អេសប្រេសសូ​ ហើយពិចារណាចំនុចដែលត្រូវកែតម្រូវ​ ដើម្បីទទួលបានកាហ្វេមួយកែវដែលចម្រាញ់បានត្រឹមត្រូវ និងមានតុល្យភាពឱជារស។
- សារៈសំខាន់​នៃ​ការសម្អាត និង​ការ​ថែទាំសំភារៈឧបករណ៍ឆុង។
* ការប្រឡង​មានវិញ្ញាសាសរសេរ ធ្វើតេស្តចំណេះដឹងកំរិតមធ្យម ខណៈ​ការប្រឡង​អនុវត្តន៍ វាយតម្លៃ​សមត្ថភាព​ក្នុង​ការ​ភ្លក់ ញែកអោយដាច់រវាងកាហ្វេដែលមានកម្លាំងខុសគ្នា និង​កាហ្វេដែលមានអត្រាចម្រាញ់ខុសគ្នា
- វគ្គនេះអាចអោយអ្នកសិក្សាចេះរៀបចំ​ឆុងកាហ្វេ​ពី​ឧបករណ៍​តម្រងផ្សេងៗ និងចេះវិនិច្ឆ័យ​រកមូលហេតុ និងវិធីកែតម្រូវ​រូបមន្ត​ឆុងដែល​មិនល្អ អោយប្រសើរឡើងវិញ ទោះឆុងដោយម៉ាស៊ីនស្វ័យប្រវត្តិ​ក៍ដោយ។

💧 [SCA certified Brewing Foundation + Intermediate] 💧
🗓 3 days course, from September 4th ~ 6th, 2026
💡SCA Certificate Intermediate Level
🏷 Fee: $700/learner
(10% Early Bird discount before September 1st )

#អប់រំកាហ្វេ

ពីមួយវគ្គទៅមួយវគ្គ មេរៀនរបស់យើងមិននៅដដែរទេ គឺយើងតែងបន្ថែមអ្វីដែលថ្មី និងសំខាន់ក្នុងការលើកកំពស់សមត្ថភាពរបស់អ្នកជំនាញឆុងកា...
25/08/2026

ពីមួយវគ្គទៅមួយវគ្គ មេរៀនរបស់យើងមិននៅដដែរទេ គឺយើងតែងបន្ថែមអ្វីដែលថ្មី និងសំខាន់ក្នុងការលើកកំពស់សមត្ថភាពរបស់អ្នកជំនាញឆុងកាហ្វេ ជាពិសេស គឺអាចបំប្លែងទៅក្នុងការអនុវត្តន៍ប្រចាំថ្ងៃក្នុងអាជីវកម្មបាន។

ក្នុងវគ្គនាពាក់កណ្តាលខែ8 នេះ យើងបានអនុវត្តន៍ម៉ាស៊ីនឆុងជាច្រើនប្រភេទខុសៗគ្នា ដែលប្រើប្រព័ន្ធដាំទឹក ប្រព័ន្ធស្ទីម ប្រព័ន្ធឆុងខុសៗគ្នា ការកែប្រែប៉ារ៉ាម៉ែតក្នុងម៉ាស៊ីនឆុងដែលនាំមកនូវឱជារសខុសគ្នា។ ការស្វែងយល់អំពីទឹក និងប្រព័ន្ធចម្រោះ លើសពីនេះ គឺប្រធានបទនិរន្តរភាពនៃវិស័យកាហ្វេ ដែលយើងជជែកអំពីអតុល្យភាពនៃបរិស្ថាន សង្គម និងសេដ្ឋកិច្ចបច្ចុប្បន្ន ដែលយើងចាំបាច់ត្រូវស្វែងយល់ និងចូលរួមទៅតាមវិស័យរៀងៗខ្លួន មិនថាអ្នកដាំដុះ អ្នកសម្ងួត អ្នកជំនួញ អ្នកលីង អ្នកលក់ និងអ្នកផឹក។

វគ្គបន្ទាប់ ៖

- 28~30/08/2026 វគ្គឆុងកាហ្វេម៉ាស៊ីន Barista Skills

វគ្គសិក្សាសំរាប់ខែ 9 ៖

- 4~6/09/2026 វគ្គឆុងកាហ្វេតម្រង Brewing

- 13~15/09/2026 វគ្គឆុងកាហ្វេម៉ាស៊ីន Barista Skills

- 19~21/09/2026 វគ្គលីងកាហ្វេ Roasting

- 26~29/09/2026 វគ្គលីងកាហ្វេម៉ាស្ទ័រ Roasting Master Class

#សិក្សាជំនាញកាហ្វេ

Address

Street Somnong Veal Sbov, Sangkat Veal Sbov
Phnom Penh
121203

Alerts

Be the first to know and let us send you an email when Labyrin Coffee Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category