Kiri Coffee

Kiri Coffee Coffee and Restaurant

28/05/2026
“ក្រុមហ៊ុន គិរីកាហ្វេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធន...
26/05/2026

“ក្រុមហ៊ុន គិរីកាហ្វេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការជ្រើសរើសយកកញ្ចប់កាដូអនុស្សាវរីយ៍របស់ក្រុមហ៊ុន គិរីកាហ្វេ ជូនដល់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

ទឹកចិត្តនៃការគាំទ្រនេះ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុមហ៊ុន គិរីកាហ្វេ ក្នុងការបន្តអភិវឌ្ឍវិស័យកាហ្វេខ្មែរ លើកកម្ពស់គុណភាពផលិតផលក្នុងស្រុក និងជួយបង្កើនតម្លៃជីវភាពប្រជាកសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរីឲ្យកាន់តែប្រសើរ។

សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សូមទទួលបានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឲ្យកាន់តែរីកចម្រើន៕”

☕️ Kiri Coffee – រសជាតិកាហ្វេពិតពីដែនដីមណ្ឌលគិរី 🇰🇭សូមស្វាគមន៍មកកាន់ Kiri Coffee ដែលផ្តល់ជូននូវកាហ្វេគុណភាពល្អ ជ្រើសរើសព...
26/05/2026

☕️ Kiri Coffee – រសជាតិកាហ្វេពិតពីដែនដីមណ្ឌលគិរី 🇰🇭
សូមស្វាគមន៍មកកាន់ Kiri Coffee ដែលផ្តល់ជូននូវកាហ្វេគុណភាពល្អ ជ្រើសរើសពីចំការកាហ្វេនៅខេត្តមណ្ឌលគិរី ដាំដុះ និងកែច្នៃដោយយកចិត្តទុកដាក់ ❤️🌱
🫘 ផលិតផលកាហ្វេរបស់យើងមាន៖
• Mondulkiri Robusta Beans
• Coffee Powder (កាហ្វេម៉ត់)
• Roasted Coffee Beans
• Ready-to-Drink Iced Coffee
🥤 Drink Menu របស់យើងមានដូចជា៖
• Iced Latte
• Cappuccino
• Americano
• Espresso
• Mocha
• Caramel Coffee
• Vanilla Latte
• Brown Sugar Coffee
• Coconut Coffee
• Milk Coffee
• Black Coffee
• Iced Espresso
✨ ឈ្ងុយ ឆ្ងាញ់ មានរសជាតិពិសេស និងគាំទ្រកសិករក្នុងស្រុកខ្មែរ 🇰🇭
📞 ទំនាក់ទំនង៖ 095 867 898 / 081 867 898

24/05/2026

👉ផ្តល់ជូនម៉ាស៊ីនឆុងកាហ្វេដៃ២ដោយឥតគិតថ្លៃ
ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ ក្រុមការងាររបស់ Kiri Highland Heritage Trading Co., Ltd. បានចុះដំឡើងម៉ាស៊ីនឆុងកាហ្វេដៃពីរម៉ាក FAEMA នាំចូលពីប្រទេសអ៊ីតាលី 🇮🇹 ជូនអតិថិជនដោយឥតគិតថ្លៃ នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ផ្លូវជាតិលេខ ៥) ដើម្បីគាំទ្រដល់ការចាប់ផ្ដើម និងពង្រីកអាជីវកម្មកាហ្វេ។ 🤝🇰🇭
គិរីកាហ្វេ ជាដៃគូអាជីវកម្មដែលអាចទុកចិត្តបាន ផ្ដល់ទាំងផលិតផលគុណភាពខ្ពស់ ម៉ាស៊ីនទំនើប និងការគាំទ្រគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យដៃគូសហការទទួលបានភាពងាយស្រួល និងជោគជ័យរួមគ្នា។ ☕🚀

📣 ដំណឹងពិសេសពី ក្រុមហ៊ុន Kiri Highland Heritage Trading Co., Ltd. ☕🇮🇹ពេលនេះ ក្រុមហ៊ុន គិរីកាហ្វេ បាននាំចូល និងចូលស្តុករួ...
24/05/2026

📣 ដំណឹងពិសេសពី ក្រុមហ៊ុន Kiri Highland Heritage Trading Co., Ltd. ☕🇮🇹

ពេលនេះ ក្រុមហ៊ុន គិរីកាហ្វេ បាននាំចូល និងចូលស្តុករួចហើយនូវ ឈុតម៉ាស៊ីនឆុងកាហ្វេដៃពីរ ម៉ាក FAEMA E98 UP ផលិតពីប្រទេសអ៊ីតាលី 🇮🇹 ចំនួន 10 គ្រឿងបន្ថែម សម្រាប់ផ្ដល់ជូនដល់អតិថិជន និងដៃគូសហការរបស់ក្រុមហ៊ុន ដោយឥតគិតថ្លៃ ដើម្បីគាំទ្រក្នុងការបើក និងពង្រីកអាជីវកម្មកាហ្វេ។ ☕✨

ក្រុមហ៊ុន គិរីកាហ្វេ តែងតែប្តេជ្ញាចិត្តក្នុងការផ្ដល់នូវ៖
✅ គ្រាប់កាហ្វេគុណភាពខ្ពស់
✅ សម្ភារៈ និងម៉ាស៊ីនទំនើប
✅ ការបណ្តុះបណ្តាលបច្ចេកទេសឆុងកាហ្វេ
✅ ការគាំទ្រអាជីវកម្មរយៈពេលវែង

សូមអរគុណដល់អតិថិជន និងដៃគូសហការទាំងអស់ ដែលតែងតែជឿជាក់ និងគាំទ្រ Kiri Coffee ជានិច្ច។ 🤝

ទំនាក់ទំនងតាមរយៈទូរសព្ទលេខ 095 867 898 (Telegram) 081 867 898

#គិរីកាហ្វេ #គ្រាប់កាហ្វេខ្មែរ #គាំទ្រផលិតផលក្នុងស្រុក

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខកសិករដាំកាហ្វេនៅប៊ូស្រា និងជំរុញការផ្សារភ្ជាប់ទីផ្សារជាមួយ «ក្រុមហ៊ុន គិរីកាហ្វ...
21/05/2026

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខកសិករដាំកាហ្វេនៅប៊ូស្រា និងជំរុញការផ្សារភ្ជាប់ទីផ្សារជាមួយ «ក្រុមហ៊ុន គិរីកាហ្វេ»
----------
(មណ្ឌលគិរី)៖ថ្ងៃនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកសិករដាំដុះកាហ្វេ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់ពីស្ថានភាពផលិតកម្ម និងជំរុញការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃទីផ្សារឱ្យកាន់តែរឹងមាំ។

ក្នុងឱកាសនោះផងដែរ ក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) បានបង្ហាញខ្លួនយ៉ាងសកម្មក្នុងនាមជាដៃគូយុទ្ធសាស្ត្រពិតប្រាកដ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់កសិករក្នុងតំបន់។

****ទិញពិតប្រាកដ គាំទ្រពិតប្រាកដ៖ តួនាទីគន្លឹះរបស់
ក្រុមហ៊ុន គិរីកាហ្វេ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករខ្មែរ តាមរយៈយន្តការស្នូលចំនួន ៣៖
1- ទីផ្សារច្បាស់លាស់ និងការបញ្ជាទិញពិតប្រាកដ៖ គិរីកាហ្វេ គឺជាអ្នកទទួលទិញផលកាហ្វេ (រ៉ូប៊ូស្តា) ផ្ទាល់ពីដៃកសិករនៅប៊ូស្រា ដោយធានានូវតម្លៃសមរម្យ និងទីផ្សារប្រកបដោយស្ថិរភាព ដែលធ្វើឱ្យកសិករលែងព្រួយបារម្ភរឿងខ្វះទីផ្សារ ឬការទម្លាក់តម្លៃពីឈ្មួញកណ្តាល។
2- ការលើកកម្ពស់តម្លៃកាហ្វេខ្មែរ៖ តាមរយៈការប្រមូលទិញផលកាហ្វេដែលដាំដុះ និងកែច្នៃដោយស្នាដៃកូនខ្មែរ ក្រុមហ៊ុនបានប្តេជ្ញាចិត្តជម្រុញការប្រើប្រាស់ផលិតផលក្នុងស្រុក ក្រោមទស្សនវិស័យ «កាហ្វេខ្មែរ ដាំលើដីខ្មែរ រសជាតិខ្មែរពិតៗ»។
3- ការអភិវឌ្ឍប្រកបដោយនិរន្តរភាព៖ មិនត្រឹមតែជាអ្នកទិញ ក្រុមហ៊ុនក៏បានរួមចំណែកផ្តល់បច្ចេកទេស និងកិច្ចសហការជិតស្និទ្ធជាមួយសហគមន៍ ដើម្បីធានាបាននូវគុណភាពគ្រាប់កាហ្វេប្រកបដោយស្តង់ដារខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។

ក្រុមហ៊ុន គិរីកាហ្វេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនា...
21/05/2026

ក្រុមហ៊ុន គិរីកាហ្វេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាតំណាងក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចុះមកទស្សនកិច្ចផ្ទាល់នៅចំការកាហ្វេ និងទីតាំងគម្រោងរបស់ក្រុមហ៊ុន គិរីកាហ្វេ ស្ថិតនៅឃុំដាក់ដាំ ខេត្តមណ្ឌលគិរី។
វត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម លោកជំទាវ និងប្រតិភូទាំងអស់ គឺជាកិត្តិយសដ៏ធំធេង និងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុន ក្នុងការបន្តអភិវឌ្ឍវិស័យកាហ្វេកម្ពុជា ឱ្យកាន់តែរីកចម្រើន ប្រកបដោយគុណភាព ស្តង់ដារ និងនិរន្តរភាព។
តាមរយៈការចុះពិនិត្យ និងទស្សនាផ្ទាល់នេះ ក្រុមហ៊ុនពិតជាមានអារម្មណ៍រំភើប សប្បាយរីករាយ និងមានមោទនភាពយ៉ាងក្រៃលែង ដែលបានបង្ហាញពីសក្តានុពលនៃដំណាំកាហ្វេនៅតំបន់មណ្ឌលគិរី ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ និងក្រុមការងារទាំងមូល។
ក្រុមហ៊ុន គិរីកាហ្វេ សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តទទួលបានការគាំទ្រ ការណែនាំ និងកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់វិស័យកាហ្វេកម្ពុជា ឱ្យកាន់តែមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។
សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច។

ទិវាជាតិនៃការចងចាំ របបប្រល័យពួជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែឧសភា ត្រូវបានកំណត់ជា «ទិវាជាតិនៃការចងចាំ» ចាប់ពីឆ្នាំ២០១៨មក  សម្រា...
20/05/2026

ទិវាជាតិនៃការចងចាំ របបប្រល័យពួជសាសន៍ប៉ុលពត

ថ្ងៃទី២០ ខែឧសភា ត្រូវបានកំណត់ជា «ទិវាជាតិនៃការចងចាំ» ចាប់ពីឆ្នាំ២០១៨មក សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុង
របបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

សូមរំលឹកគុណនិងឧទ្ទិសកុសលផលបុណ្យ ចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីរជន អ្នកស្នេហាជាតិ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ ក៍ដូច ជនរួមជាតិខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិតទៅក្រោមរបបប្រល័យពូជសាសន៍ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

☕️ គិរីកាហ្វេ (Kiri Coffee) - ដាំដោយខ្មែរ រសជាតិខ្មែរ

#គិរីកាហ្វេ #គ្រាប់កាហ្វេខ្មែរ #កាហ្វេមណ្ឌលគិរី

កិត្តិយសដ៏ធំធេងសម្រាប់ គិរីកាហ្វេ (KIRI Coffee)! 🙏​សូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច (ARDB) ដែលបានផ្តល់...
19/05/2026

កិត្តិយសដ៏ធំធេងសម្រាប់ គិរីកាហ្វេ (KIRI Coffee)! 🙏

​សូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច (ARDB) ដែលបានផ្តល់ទំនុកចិត្ត ជ្រើសរើសឈុតកាដូអនុស្សាវរីយ៍របស់យើងខ្ញុំ ជូនដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

​វត្តមានរបស់ គិរីកាហ្វេ ក្នុងឱកាសនេះ គឺស្តែងចេញពីការរួមចំណែកគាំទ្រផលិតផលក្នុងស្រុក និងកសិករខ្មែរ។

​សូមគោរពជូនពរ ឯកឧត្តមទាំងទ្វេ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ជួបតែពុទ្ធពរទាំងបួនប្រការ និងជោគជ័យគ្រប់ភារកិច្ចជានិច្ច!

គិរីកាហ្វេ (KIRI Coffee) មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង!យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជ...
19/05/2026

គិរីកាហ្វេ (KIRI Coffee) មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង!
យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសយក «ឈុតអនុស្សាវរីយ៍គិរីកាហ្វេ»ធ្វើជាកាដូដ៏ពិសិដ្ឋ ជូនដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។

ការគាំទ្ររបស់ ឯកឧត្តមបណ្ឌិត មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ គិរីកាហ្វេ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏ខ្លាំងក្លា ក្នុងការរួមចំណែកលើកកម្ពស់ និងជំរុញតម្លៃ «ផលិតផលកសិកម្មខ្មែរ» ឱ្យកាន់តែរីកសុះសាយ ក្នុងស្រទាប់ថ្នាក់ដឹកនាំ និងមហាជន។

គិរីកាហ្វេ នឹងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការថែរក្សាគុណភាព និងរសជាតិកាហ្វេដែលដាំនៅលើទឹកដីខ្មែរ (មណ្ឌលគិរី) ឱ្យកាន់តែល្អឥតខ្ចោះ ដើម្បីឆ្លើយតបរាល់រាល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់នេះ។
សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត និង ឯកឧត្តមអភិបាលខេត្តព្រមទាំងថ្នាក់ដឹកនាំទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន!

#គិរីកាហ្វេ #កាហ្វេខ្មែរ #គាំទ្រផលិតផលក្នុងស្រុក #កាដូអនុស្សាវរីយ៍

Address

ARDB Bank
Phnom Penh

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Kiri Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category