Lighting Tools

Lighting Tools ពួកយើងផ្គត់ផ្គង់រាល់ទំនិញដែលមានគុណភាព ជាមួយតម្លៃសមរម្យ

(English Below)មានលក់ ម៉ាស៊ីនឆុងកាហ្វេ ឧបករណ៍ឆុងកាហ្វេ និងសម្ភារៈកាហ្វេ👉សាខាភ្នំពេញៈ នៅពោចិនតុង ផ្លូវចូលវត្តតាំងកសាង📞086...
17/02/2021

(English Below)

មានលក់ ម៉ាស៊ីនឆុងកាហ្វេ ឧបករណ៍ឆុងកាហ្វេ និងសម្ភារៈកាហ្វេ

👉សាខាភ្នំពេញៈ នៅពោចិនតុង ផ្លូវចូលវត្តតាំងកសាង
📞086 385 005
🌐map: https://maps.app.goo.gl/gPjuLFTauTZ3Zz8L9

👉សាខាសៀមរាបៈ នៅស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប
📞096 717 7747
🌐Map: https://maps.app.goo.gl/Apia8wYd3h3og5e38

We are Providing Coffee maker machine and coffee Equipment

👉Phnom Penh
📞086 385 005
🌐map: https://maps.app.goo.gl/gPjuLFTauTZ3Zz8L9

👉Siemreap
📞096 717 7747
🌐map: https://maps.app.goo.gl/Apia8wYd3h3og5e38

🎆បញ្ចុះតម្លៃពិសេសសម្រាប់បំណាច់ឆ្នាំ🎆🎉 #កាបញ្ចុះតម្លៃនេះគីចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី៣០ វិច្ឆិកា ឬរហូតដល់ទំនិញអស់ពីស្តុក #🎊🎉👉...
10/11/2020

🎆បញ្ចុះតម្លៃពិសេសសម្រាប់បំណាច់ឆ្នាំ🎆
🎉 #កាបញ្ចុះតម្លៃនេះគីចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី៣០ វិច្ឆិកា ឬរហូតដល់ទំនិញអស់ពីស្តុក #🎊🎉

👉សាខាភ្នំពេញៈ នៅពោចិនតុង ផ្លូវចូលវត្តតាំងកសាង
-086 385 005
-https://maps.app.goo.gl/gPjuLFTauTZ3Zz8L9

👉សាខាសៀមរាបៈ នៅស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប
-096 717 7747
https://maps.app.goo.gl/Apia8wYd3h3og5e38
-https://maps.app.goo.gl/wL5JBPCi2LALNLkY7

👉រាល់ការជាវម៉ាសុីនឆុងកាហ្វេ និងទទួលបានការបង្រៀនឆុងកាហ្វេ និងភេសជ្ជៈផ្សេងដោយឥតគិតថ្លៃ

សូមជម្រាបអតិថិជនទាំងអស់ជ្រាបថា ឡាយធីងធូល(សាខាសៀមរាប)បានប្ដូរទីតាំងថ្មីទីតាំងថ្មីនៅទុលមុខការាសសាំងតេលាស្វាយបង្គំទំនាក់ទំន...
09/11/2020

សូមជម្រាបអតិថិជនទាំងអស់ជ្រាបថា ឡាយធីងធូល(សាខាសៀមរាប)បានប្ដូរទីតាំងថ្មី

ទីតាំងថ្មីនៅទុលមុខការាសសាំងតេលាស្វាយបង្គំ
ទំនាក់ទំនង ០៩៦ ៧១៧ ៧៧ ៤៧

14/09/2020

រៀបចំហាង ឆុងកាហ្វេ បង្រៀនឆុងកាហ្វេ

 #កាបូបលុយមិត្តភក្តិទូរស័ព្ទមកតឿនខ្ញុំឱ្យស្រូតទៅជួបជុំជប់លៀង ជាមួយពួកគេ។ ពេលបើកឡានចេញពីកន្លែងធ្វើការ ខ្ញុំឃើញជនរងគ្រោះម្...
29/05/2020

#កាបូបលុយ

មិត្តភក្តិទូរស័ព្ទមកតឿនខ្ញុំឱ្យស្រូតទៅជួបជុំជប់លៀង ជាមួយពួកគេ។ ពេលបើកឡានចេញពីកន្លែងធ្វើការ ខ្ញុំឃើញជនរងគ្រោះម្នាក់ឈាមស្រោចជោកខ្លួន ដេកស្តូកស្តឹងនៅនឹងមាត់ផ្លូវចូលមន្ទីរពេទ្យ។ ឃើញខ្ញុំបើកកញ្ចក់ឡាន មីងម្នាក់ស្រែកប្រាប់ខ្ញុំ “លោកគ្រូពេទ្យ ជួយមើលគាត់ផង! គាត់ត្រូវឡានបុកធ្ងន់ណាស់ តែម្ចាស់ឡានរត់បាត់ស្រមោលហើយ។”

ខ្ញុំសម្លឹងមើលជនរងគ្រោះនោះម្តងទៀត មុននឹងបិទកញ្ចក់បើកឡានចេញទៅ។ គេថាមានតែអ្នកក្រនោះទេ ដែលដឹងសុខទុក្ខអ្នកក្រដូចគ្នា។ តួយ៉ាងដូចស្ថានភាពនេះ មនុស្សបីបួននាក់ដែលខ្វល់នឹងជនសន្លប់នោះសុទ្ធសឹងតែជាអ្នកក្រ ដែលរស់នៅម្តុំមន្ទីរពេទ្យ។ តាមមើលទៅអ្នករងគ្រោះនោះប្រហែលជាតាចាស់សុំទាន ដើរធ្វើពុតជាខ្វាក់ភ្នែក បាបកម្មក៏ត្រូវគេបុកឱ្យរាងចាល។

ខ្ញុំចតឡានស្រួលបួល រួចដើរចូលទៅក្នុងសួនរាត្រី។ ឆាកជីវិតដ៏សែនខ្លី តើមនុស្សត្រូវស្វែងរកន័យអ្វីឱ្យខ្លួនឯង? ការងារជាវេជ្ជបណ្ឌិត អត្ថន័យវដ្តសង្សារនៅជិតខ្ញុំបង្កើយ។ នៅក្នុងមន្ទីរពេទ្យតែមួយ ទារកដែលទើបនឹងកើតដំណាលគ្នានឹងចាស់ជរាដែលស្លាប់ទៅវិញ។ មានតែការសោយសុខទេ ទើបជាការងារពិតប្រាកដរបស់មនុស្ស។ ក្រេបស្រាដ៏ឈ្ងុយ អង្គុយកៀកកើយនារីដ៏ស្រស់សោភា តើអ្នកណាថាទេវតានៅលើមេឃ សប្បាយជាងមនុស្ស?

“លោកពូ! ជ្រុះកាបូបលុយហើយ!”

ខ្ញុំងាកទៅឃើញក្មេងស្រីលក់ផ្កាម្លិះម្នាក់ រត់យកកាបូបលុយមកហុចឱ្យខ្ញុំ។ ខ្ញុំសម្លឹងមុខវា រួចយកកាបូបលុយរបស់ខ្ញុំមកមើល។ ក្មេងស្រីនោះក៏ស្រាប់តែដើររុយទៅវិញ ធ្វើឱ្យខ្ញុំទៅជាឆ្ងល់នឹងអាកប្បកិរិយានេះ។

“ឈប់សិន!”

ក្មេងស្រីងាកមក ព្រមទាំងសួរខ្ញុំ “ពូចង់ទិញផ្កាអ្ហេះ?”

ខ្ញុំងក់ក្បាល ទើបវាដើរមកវិញ។ ខ្ញុំនៅតែសម្លឹងមើលវាគ្មានប្រិច មិនខ្វល់នឹងស្តាប់តម្លៃផ្កាម្លិះទេ ព្រោះខ្ញុំចង់ស្តាប់អារម្មណ៍របស់វាប៉ុណ្ណោះ។ ខ្ញុំសួរវាថា “ហេតុអ្វីឯងមិនយកកាបូបលុយខ្ញុំរត់ទៅផ្ទះទៅ?”

វាហាក់ឆ្ងល់នឹងសំណួរខ្ញុំ “ព្រោះវាជារបស់ពូ!”

“ឯងដឹងថានៅក្នុងកាបូបលុយនេះមានប្រាក់ប៉ុន្មានទេ?”

វាគ្រវីក្បាល។

“ប្រាក់ក្នុងកាបូបនេះអាចឱ្យឯងឈប់ដើរលក់ផ្កាបានប្រហែលមួយឆ្នាំ។”

វាសម្លឹងមុខខ្ញុំភ្លឹះៗ ទើបខ្ញុំថាឱ្យវា “តើឯងកំពុងស្តាយមែនទេ?”

“អត់ទេ! ខ្ញុំចូលចិត្តដើរលក់ផ្កា អត់ចង់ឈប់លក់ផ្កាផង!”

ខ្ញុំហាក់ដូចជាចង់សើចបន្តិចយំបន្តិច ហួសចិត្តនឹងក្មេងស្រីដ៏ល្ងង់ខ្លៅនេះ។ រួចខ្ញុំហូតលុយពីកាបូប ប្រាំម៉ឺនរៀលហុចឱ្យទៅវា។

“ផ្កាខ្ញុំមួយភួងតែមួយពាន់រៀលទេ!”

“យកទៅ ពូឱ្យឯង!” ខ្ញុំប្រាប់វា។

“តែ… ពុកម៉ែខ្ញុំមិនឱ្យយកប្រាក់អ្នកណាទទេៗឡើយ។”

“ជាប្រាក់សងគុណឯង ដែលរើសកាបូបលុយឱ្យពូ។”

ក្មេងស្រីបែរជាគ្រវីក្បាល “គ្រាន់តែរើសកាបូបលុយជូនពូប៉ុណ្ណឹង មិនលំបាកអីផង ហេតុអីត្រូវបានលុយសងគុណ? ពុកម៉ែខ្ញុំប្រាប់ថា ធ្វើមនុស្សត្រូវចេះជួយគ្នាទៅវិញទៅមក ទើបរស់នៅបានសប្បាយចិត្តទាំងអស់គ្នា។”

ខ្ញុំសើចរលាក់តិចៗដាក់វា “តើអ្នកណាគឺជាពុកម៉ែរបស់ឯង? ពួកគាត់គឺជាលោកសង្ឃ និងដូនជីអ្ហ៊ៃ?

“ពុកខ្ញុំជាកម្មករសំណង់ ម៉ែខ្ញុំលក់បន្លែនៅផ្សារ។”

ខ្ញុំនៅស្ងៀមទ្រឹង ព្រោះខួរក្បាលដូចជាច្របូកច្របល់នឹងពាក្យមួយម៉ាត់ៗរបស់ក្មេងស្រីនេះ។ ឃើញសភាពខ្ញុំ វាក៏ប្រាប់ខ្ញុំទៀត “ពុកម៉ែខ្ញុំតែងតែប្រាប់ខ្ញុំថា ជួយគ្នាគឺជារឿងធម្មតារបស់មនុស្ស។ ខ្ញុំសប្បាយចិត្តណាស់ដែលអាចជួយរើសកាបូបលុយជូនពូ ព្រោះបើពូបាត់កាបូបលុយ ពូនឹងស្តាយមិនសប្បាយចិត្ត។ ពុកម៉ែខ្ញុំឱ្យចេះយកចិត្តគេប្រៀបនឹងចិត្តខ្លួនឯង ហើយត្រូវជួយអ្នកដទៃឱ្យដូចជួយខ្លួនឯង។”

ពិតជាល្ងង់ បង្រៀនកូនឱ្យល្ងង់មែន! ខ្ញុំបញ្ចើចឱ្យវាថា “ពុកម៉ែឯងតែងតែប្រដៅទៀតថា ធ្វើល្អបានល្អមែនទេ?”

“ចាស! ពុកម៉ែខ្ញុំថា មនុស្សតែងតែដណ្តើមគ្នាធ្វើអំពើអាក្រក់ មិនសូវមានអ្នកដណ្តើមគ្នាធ្វើអំពើល្អឡើយ។ តាមពិតធ្វើអំពើល្អគ្មានអីលំបាកទេ។”

ក្មេងស្រីនេះនិយាយគ្រប់ម៉ាត់សុទ្ធតែពាក្យម៉ែឪវា ខ្ញុំក៏សួរម៉ែឪវាតាមរយៈវាថា “ចុះកន្លងមកគ្រួសារឯងធ្វើអំពើល្អ បានផលល្អអីខ្លះហើយ?”

“មិនឃើញបានអីផង!”

ខ្ញុំសើចខឹកៗ “ក្រែងថាធ្វើល្អបានល្អអ្ហេះ?”

“ពុកម៉ែខ្ញុំថា បើធ្វើល្អចង់បានផល មិនមែនមានន័យថាធ្វើល្អទេ!”

ខ្ញុំនៅទ្រឹងជាលើកទីពីរ គិតថាគ្រួសារពិតជាសាលារៀនទីមួយរបស់មនុស្សមែន។ កម្មករសំណង់ និងអ្នកលក់បន្លែ មានន័យថាជាមនុស្សបរាជ័យបាត់ទៅហើយ ឬក៏ពួកគេចង់ឱ្យកូនដើរតាមគន្លងរបស់ខ្លួន? ឃើញខ្ញុំនៅស្ងៀម ក្មេងស្រីនោះប្រុងដើរចេញ តែខ្ញុំឃាត់វាសួរទៀត “តើថ្ងៃក្រោយឯងចង់ធ្វើការអី ឬក៏ចង់ដើរលក់ផ្ការហូត?”

វាគិតបន្តិចទើបឆ្លើយ “ពុកម៉ែខ្ញុំប្រាប់ថា ការងារអីក៏ល្អដែរ ឱ្យតែមនុស្សចេះឱ្យតម្លៃ។ ពុកជាកម្មករសំណង់សង់ផ្ទះឱ្យមនុស្សនៅ ម៉ែគឺជាអ្នកលក់បន្លែឱ្យគេយកទៅធ្វើម្ហូប ឯខ្ញុំក្រៅពីទៅរៀនក៏ដើរលក់ផ្កា គ្រាន់បានប្រាក់ចំណេញបន្ថែមជួយពួកគាត់។”

មនុស្សល្អតែងត្រូវមនុស្សអាក្រក់ធ្វើបាប។ មនុស្សដូចជាពុកម៉ែក្មេងនេះប្រាកដជាត្រូវគេធ្វើបាប រហូតក្លាយជាមនុស្សកំសាកអស់ទៅហើយ។ ខ្ញុំសួរវាទៀតថា “តើពួកឯងមិនដែលចង់បានទ្រព្យសម្បត្តិទេ មែនទេ?”

“ពុកម៉ែខ្ញុំធ្លាប់ប្រាប់ខ្ញុំថា ទ្រព្យសម្បត្តិចាំបាច់ជាងគេគឺគុណធម៌។ រស់នៅត្រូវរៀនឱ្យខ្លួនឯងមានគុណធម៌។”

គុណធម៌ពេកទើបមួយជាតិនៅតែក្ររហាម។ ក្មេងស្រីក៏ដើរចេញពីខ្ញុំ ទៅលក់ផ្ការបស់វាបន្ត។ វាប្រាកដជាគិតរហូត ក្រែងអាចធ្វើអំពើល្អលើអ្នកណាម្នាក់ ដើម្បីប្រាប់ឱ្យម៉ែឪវាសប្បាយចិត្ត។ ពិតចំជាមនុស្សម្នាក់ក្នុងមួយលាននាក់មែន! ហ៊ឹះ!… ហាស! ហាស! កម្មករមានគុណធម៌អ៊ីចឹងតើ បាននៅតែកម្មករ!… ខ្ញុំសប្បាយចិត្តណាស់ ដែលអាចជួយរើសកាបូបលុយជូនពូ… មនុស្សតែងដណ្តើមគ្នាធ្វើអំពើអាក្រក់… ធ្វើអំពើល្អចង់បានផល មិនមែនមានន័យថាធ្វើល្អទេ… រស់នៅត្រូវរៀនឱ្យខ្លួនឯងមានគុណធម៌… ហាស! ហាស!… ការងារអីក៏មានតម្លៃដែរ សូម្បីតែអ្នកលក់បន្លែ… ទម្រាំខ្ញុំជាវេជ្ជបណ្ឌិត… ហាស!…

ខ្ញុំនឹកឃើញសើចៗ។ មិននឹកស្មានថា ព្រោះតែពាក្យរបស់ក្មេងស្រីលក់ផ្កាម្នាក់ ធ្វើឱ្យខ្ញុំដើរលែងចង់ទៅមុខ រហូតដល់ឈប់ធ្មឹង សម្លឹងទៅរកទីកន្លែងដែលខ្ញុំធ្លាប់តែរកន័យឱ្យជីវិត។ មិត្តភក្តិខ្ញុំប្រាកដជាកំពុងអន្ទះសាចាំផ្លូវខ្ញុំ។ សំណើចក្អាកក្អាយក៏នឹងត្រៀមសើចឱ្យអស់រឿងសៅហ្មងក្នុងចិត្ត។ ប៉ុន្តែ… ខ្ញុំ ស្រាប់តែរត់ត្រឡប់ក្រោយវិញ។ ខ្ញុំបើកឡានយ៉ាងលឿនសំដៅទៅមន្ទីរពេទ្យ។ ជនគ្រោះថ្នាក់ចរាចរណ៍នោះនៅតែដេកស្រោចឈាម គ្មានអ្នកណារវីរវល់ដដែល។ គ្រូពេទ្យពិតជាដណ្តើមគ្នាធ្វើអាក្រក់មែន! តើអ្នកណាល្ងង់ដូចក្មេងស្រី ដែលរើសកាបូបលុយឱ្យខ្ញុំទទេៗនោះ?

ខ្ញុំប្រាប់ឱ្យគ្រូពេទ្យប្រញាប់រៀបចំការវះកាត់ឱ្យជនរងគ្រោះជាបន្ទាន់។ ពួកគេប្រាកដជាឆ្ងល់ថា តើនឹងទៅយកប្រាក់ព្យាបាលពីអ្នកណា? រួចក៏ធ្វើតាមខ្ញុំ ទាំងចុងដៃចុងជើង។ ខ្ញុំចាប់ផ្តើមវះកាត់ជើងរបស់ជនរងគ្រោះ ដើម្បីឱ្យថ្ងៃក្រោយគេអាចដើរបានដូចជាខ្ញុំដែរ។ អារម្មណ៍ធ្វើការម្តងនេះគឺស្ងប់ស្រស់ថ្លា ប្រហែលជាបានមកពីក្តីប្រាថ្នាជួយគេទេដឹង? ខ្ញុំនៅតែនឹកឃើញពាក្យសម្តីរបស់ក្មេងស្រីលក់ផ្កា ហើយក៏ជ្រួតជ្រាបម្តងបន្តិចៗ។

ទីបំផុតការវះកាត់ទទួលជោគជ័យល្អណាស់។ វាគឺជាលើកទីមួយដែលខ្ញុំសប្បាយចិត្តនឹងការងារដល់ថ្នាក់នេះ។ មនសិការវិជ្ជាជីវៈខ្ញុំចាំច្បាស់ណាស់ ប៉ុន្តែទើបតែយល់នៅពេលនេះឯង។ ខ្ញុំស្រមៃឃើញសាច់ញាតិរបស់ជនរងគ្រោះ ដែលត្រេកអរព្រោះប្តី ឪពុក ឬបងប្រុសរបស់ពួកគេអាចរស់ជួបជុំពួកគេបន្តទៀត។ ឱ! នេះហើយគឺជារឿងសប្បាយពិតប្រាកដរបស់ខ្ញុំ!

ខ្ញុំបើកឡានទៅផ្ទះសម្រាក ក៏ស្រាប់តែក្រឡេកឃើញក្មេងស្រីលក់ផ្កាកំពុងដើរជាមួយស្ត្រីចំណាស់ម្នាក់ ទំនងជាម្តាយរបស់វា។ ខ្ញុំឈប់ឡាន ដើរចេញទៅរកវា “អេ! ឯងដើរទៅណាហ្នឹង?”

ក្មេងស្រីនិងម្តាយវាសម្លឹងមុខគ្នាស្ទើរតែស្រក់ទឹកភ្នែក ទើបប្រាប់ខ្ញុំថា “ពុកខ្ញុំបាត់តាំងពីល្ងាច មិនឃើញគាត់ត្រឡប់ទៅផ្ទះសោះ! ពួកខ្ញុំបារម្ភថាគាត់ខ្យល់គរ ឬគ្រោះថ្នាក់នៅតាមផ្លូវ…”

ខ្ញុំភ្ញាក់ព្រើត រួចក៏ជូនពួកគេទៅមើលអ្នកជំងឺដែលខ្ញុំបានជួយសង្គ្រោះនោះ។ ទាំងពីរនាក់ម្តាយកូនរត់ទៅឱបអ្នកជំងឺ ដែលទើបតែដឹងខ្លួន ទាំងទឹកភ្នែកហូរសស្រាក់។ ខ្ញុំខ្លោចចិត្តអាណិតពួកគេ រួចហូរទឹកភ្នែក រកទប់មិនឈ្នះ។ ទាំងបីនាក់បែរមុខមកខ្ញុំ ហើយសំពះអរគុណខ្ញុំ ទុកខ្ញុំដូចជាព្រះ។

ខ្ញុំប្រាប់ពួកគេវិញថា “គឺខ្ញុំវិញទេ ដែលត្រូវអរគុណអ្នកទាំងបី!”

គ្មានអ្វីរីករាយជាងបានធ្វើអំពើល្អទេ ហើយគ្មានអ្វីត្រេកអរជាងការភ្ញាក់រឭកឡើយ។ ធ្វើល្អពិតជាបានល្អមែន! បើក្មេងស្រីនោះមិនយកកាបូបលុយមកឱ្យខ្ញុំវិញ នាងប្រហែលជាត្រូវឃ្លាតពីឪពុកនាងជារៀងរហូត…៕

សរសេរនៅថ្ងៃទី៥ មិថុនា ២០០៨
និពន្ធដោយ លោក សុខ ចាន់ផល អ្នកនិពន្ធនៅផលិតកម្មហង្សមាស Chanphal Sok

-ឈុតម៉ាស៊ីនឆុងកាហ្វេដែលមានគុណភាពខ្ពស់ កម្លាំងខ្លាំង-ទំនាក់ទំនង 086 385 005- google Map:street 21K4, Phnom Penh086 385 00...
08/04/2020

-ឈុតម៉ាស៊ីនឆុងកាហ្វេដែលមានគុណភាពខ្ពស់ កម្លាំងខ្លាំង
-ទំនាក់ទំនង 086 385 005
- google Map:
street 21K4, Phnom Penh
086 385 005

https://goo.gl/maps/bu5FVV6gesN2

នេះជាសកម្មភាព Lighting Tools ចែកម៉ាស់ជូនបងប្អូន និងប្រជាពលរដ្ឋដែលមានតម្រូវការប៉ុន្មានថ្ងៃនេះ
01/02/2020

នេះជាសកម្មភាព Lighting Tools ចែកម៉ាស់ជូនបងប្អូន និងប្រជាពលរដ្ឋដែលមានតម្រូវការប៉ុន្មានថ្ងៃនេះ

Free  Free! Lighting Tools ចែកជូនម៉ាស់ដល់បងប្អូន ប្រជាពលរដ្ឋដែលពិបាករកទិញម៉ាស់ ឬទិញមិនបាន អាចមកយកដោយឥតគិតថ្លៃនៅទីនេះ!  ដ...
29/01/2020

Free Free! Lighting Tools ចែកជូនម៉ាស់ដល់បងប្អូន ប្រជាពលរដ្ឋដែលពិបាករកទិញម៉ាស់ ឬទិញមិនបាន អាចមកយកដោយឥតគិតថ្លៃនៅទីនេះ! ដោយសារស្តុកមានកំណត់ ក្រុមការងារ Lighting Tools រកទិញបានតែ ជាង៣០០០០ម៉ាស់ទេ ដូច្នេះយើងខ្ញុំអាចចែកជូនបានក្នុងម្នាក់១០ម៉ាស់! សូមអរគុណ

ទំនាក់ទំនង 086 385 005

អាស័យដ្ឋាន Google Map: Lighting Tools
street 21K4, Phnom Penh
086 385 005
https://maps.app.goo.gl/gPjuLFTauTZ3Zz8L9

Address

Street 21k4
Phnom Penh
855

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+85570385005

Website

Alerts

Be the first to know and let us send you an email when Lighting Tools posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lighting Tools:

Share

Category