23/09/2019
សម្រាប់បងប្អូនបុរស......
ធំដឹងក្ដីល្មមនឹងដឹងថាការស្រលាញ់អ្នកថ្មី "មិនមែនជារឿងសប្បាយ"
ពីមុនធ្លាប់គិតថា នៅពេលស្រលាញ់នរណាម្នាក់ ក៏ចេះតែស្រលាញ់ៗទៅ បើពេលណាអស់ចិត្ត ក៏បែកគ្នាទៅ ហើយទៅរកថ្មី។ ប៉ុន្តែតាមពិតទៅ វាមិនអីចឹងទេ...
ការផ្លាស់ប្ដូរមនុស្សថ្មីមួយហើយមួយទៀត វាមិនមែនមានន័យថា ព្រាន ឬសាវាអ្វីទេ ប៉ុន្តែវាជាភស្តុតាងបង្ហាញថា កន្លងមក យើងគ្មានសមត្ថភាពថែរក្សាអ្នកណាបានឡើយ...
ប៉ុន្តែពេលជួបសង្សារម្នាក់នេះហើយ ក៏ចង់ស្រលាញ់គ្នារហូត។ មិនហ៊ានសន្យាទេ ថានឹងនៅជាមួយបានយូរប៉ុណ្ណា តែសន្យានឹងមើលថែអារម្មណ៍មនុស្សម្នាក់នេះ នឹងផ្ដល់កិត្តិយសមនុស្សម្នាក់នេះ នឹងស្មោះត្រង់ជាមួយមនុស្សម្នាក់នេះ ឲ្យដូចជាថ្ងៃដំបូងដែលចង់បានអ្នកធ្វើជាសង្សាររៀងរហូត។ ដឹងទេថាការថែរក្សាមនុស្សម្នាក់ឲ្យបានយូរនោះ មិនមែនជារឿងងាយទេណា! វាអាចពិបាកជាងការរកអ្នកថ្មីទៅទៀត ប៉ុន្តែយើងត្រូវតាំងចិត្តថាថែរក្សា និងធ្វើគ្រប់យ៉ាងឲ្យបានល្អបំផុត ឲ្យអស់ពីសមត្ថភាពរបស់យើង ចំពោះមនុស្សដែលយើងស្រលាញ់។