Khmer Kitchen

Khmer Kitchen Where/what to eat in Cambodia!

✨របៀបធ្វើស្ងោរជ្រក់ក្រៅឆ្នាំងងាយៗតែឆ្ងាញ់កប់😋👇គ្រឿងផ្សំ- ត្រីងៀត ១ កន្ទុយ- ពងមាន់ឬពងទា ២គ្រាប់- ប៉េងប៉ោះ ១ផ្លែ- ស្វាយ ១/...
17/01/2021

✨របៀបធ្វើស្ងោរជ្រក់ក្រៅឆ្នាំងងាយៗតែឆ្ងាញ់កប់😋
👇គ្រឿងផ្សំ
- ត្រីងៀត ១ កន្ទុយ
- ពងមាន់ឬពងទា ២គ្រាប់
- ប៉េងប៉ោះ ១ផ្លែ
- ស្វាយ ១/២ផ្លែ ឬក៏ចង់ប្រើម្ជូរអំពិលជំនួសក៏បាន
- ជីជ្រក់ និងម្ទេសហិរ១គ្រាប់
- ទឹកត្រី ១ស្លាបព្រាបាយ
- អំបិល ១/២ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
- ទឹកស៊ុប ២វែកន្លះ
👉របៀបធ្វើ
- យកត្រីងៀតមកអាំង រឺបំពងឲ្យឆ្អិន រួចបេះជាចំរៀកតូចៗ បេះយកតែសាច់ពងមាន់ស្ងោរឲ្យឆ្អិនបកសំបក ចេញ ហើយ១គ្រាប់ពុះជា៤។
- យកប៉េងប៉ោះ កាត់វាស្តើងល្មម ស្វាយសាប់ឲ្យល្អិត ជីជ្រក់និងម្ទេសបេះលាងទឹក ឲ្យស្អាត។ យកឆ្នាំងភ្លើង រឺចានគោម រៀបប៉េងប៉ោះ ស្វាយដាក់ បាតចាន ត្រីងៀត ពងមាន់ ម្ទេស និងជីជ្រក់ដាក់ពីលើ។ បន្ទាប់មកទៀតយកឆ្នាំងសម្លដាក់ដាំទឹកឲ្យពុះ បង់គ្រឿង អំបិល ទឹកត្រី ម្សៅស៊ុបភ្លក់មើលល្មមទើបយកចាក់ នឹងសាច់ បន្លែ ដែលរៀបទុក ទើបបរិភោគ បាន។😋

 #របៀបធ្វើនំបញ្ចុកស្រុះជើងជ្រូក (សម្រាប់៣-៤នាក់) #គ្រឿងផ្សំ-ជើងជ្រូក ៧០០ ក្រាម-សាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាម-ប្រហិតសាច់គោ...
16/01/2021

#របៀបធ្វើនំបញ្ចុកស្រុះជើងជ្រូក (សម្រាប់៣-៤នាក់)

#គ្រឿងផ្សំ

-ជើងជ្រូក ៧០០ ក្រាម

-សាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាម

-ប្រហិតសាច់គោ ៣០០​ ក្រាម ឬប៉ាត់តេ ៣០០ក្រាម (ដាក់ក៏បាន អត់ក៏បាន តាម​ការចូលចិត្ត)

-បង្គារក្រៀម ២ ស្លាបព្រាបាយ (លាងទឹកឲ្យស្អាត ហើយចិញ្ច្រាំឲ្យម៉ត់)

-ឈាមមាន់ ២​ ឬ ៣ដុំ (ដាក់តាមការចូលចិត្ត)

-តៅហ៊ូ ៣ដុំ (កាត់ដុំៗ ហើយយកទៅបំពង ឬ ចៀន)​

-សាច់ក្តាមម៉ត់ ១ កែវ (អាចទិញបាននៅតាមផ្សារធម្មតា ឬផ្សារទំនើប អាចមើលតាមរូបខាងក្រោម)

-ប៉េងប៉ោះទុំ ៣ផ្លែ (កាត់ដុំៗជា ៤ ឬ ៥ដុំ តាមទំហំរបស់ប៉េងប៉ោះ)

-ខ្ទឹមបារាំង ១ចំហៀង

-ខ្ទឹម ស (ដំ ៥កំពឹស និង ចិញ្ច្រាំ ៤កំពិស)

-អំបិល៣ស្លាបព្រាកាហ្វេ ទឹកត្រី៣ស្លាបព្រាបាយ ស្ករស​៣ស្លាបព្រាកាហ្វេ ទឹកប្រេងខ្យងកន្លះស្លាបព្រាបាយ

-ពងមាន់ ២គ្រាប់

-បន្លែសម្រាប់ល្បោយ ដាក់តាមចូលចិត្ត មានដូចជា​សណ្តែកបណ្តុះ ត្រកួន​ ត្រយ៉ូងចេក ស្លឹកគូឆាយ ជី​

-កាពិ អំពិលទុំ និង ម្ទេសហាន់ សម្រាប់បន្ថែមរសជាតិ

-នំបញ្ចុក​ ២គីឡូ

#របៀបធ្វើ

១.​ លាងជើងជ្រូកកោសឲ្យស្អាត ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចស្រុះជើងជ្រូក ​បន្ទាប់មកស្រង់ជើងជ្រូកចេញ​រួចលាងជាមួយទឹកត្រជាក់ម្តងទៀតឲ្យបានស្អាត

២. ដាក់ឆ្នាំងដាំទឹកប្រហែល ៣.៥ ទៅ ៤ លីត្រ។ ទឹកពុះដាក់ជើងជ្រូកចូលរួច បង់អំបិលមួយស្លាបព្រាកាហ្វេ ខ្ទឹមសដំហើយ៥កំពិស និងខ្ទឹមបារាំងចូល។ ដួសពពុះខ្មៅចេញពីទឹកស៊ុបដើម្បីឲ្យទឹកស៊ុបថ្លាល្អ។ រំងាស់ដោយបើកភ្លើងតិចល្មមៗចំនួន ២៥ ទៅ ៣០នាទី

៣. យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយនឹងសាច់ក្តាមម៉ត់ បង្គាក្រៀមដែលចិញ្ច្រាំរួច គោះពងមាន់ពីរគ្រាប់ដាក់ រួចដាក់អំបិលកន្លះស្លាព្រាកាហ្វេ ស្ករស១ស្លាបព្រាកាហ្វេ ទឹកប្រេងខ្យងកន្លះស្លាបព្រាបាយ និងទឹកត្រីកន្លះស្លាបព្រាបាយ រួចកូរចូលគ្នាឲ្យសព្វ ហើយទុកមួយអន្លើ

៤. ដាក់ខ្ទះចាក់ប្រេងឆាបន្តិចចូលឲ្យក្តៅរួចដាក់ខ្ទឹមសលីងឲ្យឈ្ងុយ រួចដាក់ប៉េងប៉ោះចូល ឆាប្រហែល២នាទី រួចហើយចាក់ប៉េងប៉ោះដែលឆារួចចូលក្នុងឆ្នាំងទឹកស៊ុបជើងជ្រូក។

៥. ដាក់ខ្ទះ ចាក់ប្រេងឆាចូលបន្តិច ប្រេងឆាក្តៅចាក់សាច់ជ្រូកចិញ្ច្រាំដែលលាយរួចចូលក្នុងខ្ទះ ឆាវាឲ្យទៅជាដុំៗប្រហែលជា២​ ទៅ ៣នាទី (មិនចាំបាច់ឲ្យឆ្អិនទេ ឆាដើម្បីយកពណ៍ និងក្លិនឈ្ងុយប៉ុណ្ណោះ) រួចចាក់សាច់ដែលឆារួចនោះចូលក្នុងឆ្នាំងស៊ុបជើងជ្រូក

៦. ដាក់ឈាមមាន់ តៅហ៊ូ ប្រហិតសាច់គោ និងប៉ាត់តេ ចូលក្នុងស៊ុប រួចបន្ថែមអំបិល១.៥ស្លាព្រាកាហ្វេ ស្ករស២ស្លាបព្រាកាហ្វេ ទឹកត្រី២.៥ស្លាបព្រាបាយ។ ភ្លក់និងថែមគ្រឿងទៅតាមការចូលចិត្ត។

 #សាច់គោបំពងល្ង #គ្រឿងផ្សំ:-សាច់គោ-ល្ង ស-ម្សៅបំពង-ស្កសរ-ប៊ីចេង-អំបិល-ប្រេងខ្យង-ស្លឹកក្រូចសើច (ចង់ដាក់ក៏បានមិនចង់ដាក់ក៏បា...
16/01/2021

#សាច់គោបំពងល្ង

#គ្រឿងផ្សំ:
-សាច់គោ
-ល្ង ស
-ម្សៅបំពង
-ស្កសរ
-ប៊ីចេង
-អំបិល
-ប្រេងខ្យង
-ស្លឹកក្រូចសើច (ចង់ដាក់ក៏បានមិនចង់ដាក់ក៏បាន)
-ប្រេងឆា

#វិធីធ្វើ:
1- ហាន់សាច់គោជាបន្ទះ មិនស្ដើងពេក លាងទឹកអោយស្អាត
2- ប្រលាក់ សាច់គោជាមួយប្រេងខ្យង អំបិល ប៊ីចេង ស្កសរ
3- ក្រោយមក ដាក់ទឹកបន្តិច ដាក់ម្សៅបំពង នឹងល្ងរាងច្រើនបន្តិច ច្របល់ឲ្យសព្វល្អ។
4-ចាក់ប្រេងឆាក្នុងខ្ទះ ទុកអោយក្ដៅ ដាក់សាច់ចូល បំពងជិតឆ្អិន ដាក់ស្លឹកក្រូចសើចចូល ទាល់តែក្រហម សាច់ជាការស្រេច។

🐝🐝🐝ទឹកឃ្មុំទើបបានមកពីព្រៃថ្មីថ្មី ធានាសុទ្ធ💯%លេខកម្ម៉ង់៖ ☎️011 653133☎️016 695012
16/01/2021

🐝🐝🐝ទឹកឃ្មុំទើបបានមកពីព្រៃថ្មីថ្មី ធានាសុទ្ធ💯%

លេខកម្ម៉ង់៖ ☎️011 653133☎️016 695012

ចូលចិត្តម្ហូបនេះទេ?
24/12/2020

ចូលចិត្តម្ហូបនេះទេ?

បងប្អូនណាត្រូវការ "ម៉ាំត្រីប្រៃ"👉ធានា គុណភាព រសជាតិ ឣនាមយ័ ស្នាដៃបងប្អូនឣ្នកភូមិ មិនមានដាក់សារធាតុរក្សាទុក ពិសេស រក្សារឣ...
24/12/2020

បងប្អូនណាត្រូវការ "ម៉ាំត្រីប្រៃ"
👉ធានា គុណភាព រសជាតិ ឣនាមយ័ ស្នាដៃបងប្អូនឣ្នកភូមិ មិនមានដាក់សារធាតុរក្សាទុក ពិសេស រក្សារឣនាមយ័ជាចំបង!

ត្រៀមដឹកចេញថ្ងៃស្អែក🚚🐝🐝🐝ទឹកឃ្មុំខែរាំង ទាំងសុទ្ធទាំងធម្មជាតិ💯%។ ទោះបើសុទ្ធតែឃ្មុំចិញ្ចឹមក៍ឣត់យកមកលក់ដែរ មិនមានច្រើនទេ ដូ...
08/12/2020

ត្រៀមដឹកចេញថ្ងៃស្អែក🚚
🐝🐝🐝ទឹកឃ្មុំខែរាំង ទាំងសុទ្ធទាំងធម្មជាតិ💯%។
ទោះបើសុទ្ធតែឃ្មុំចិញ្ចឹមក៍ឣត់យកមកលក់ដែរ មិនមានច្រើនទេ ដូច្នេះបើត្រូវកាឆាប់កម្មង់ណា😘😘😘

📩ឬ☎011 653133 / 016 695012

 #ស្ងោក្តឹបឪឡឹកត្រីងៀត #គ្រឿងផ្សំ៖_ត្រីងៀត(យកត្រីងៀតប្រៃ)_ក្តឹបឪឡឹក _ស្លឹកខ្ទឹម_ខ្ទឹមស_អំបិល ស្ករ ម្សៅស៊ុប #វិធីធ្វើ៖១.យ...
08/12/2020

#ស្ងោក្តឹបឪឡឹកត្រីងៀត
#គ្រឿងផ្សំ៖
_ត្រីងៀត(យកត្រីងៀតប្រៃ)
_ក្តឹបឪឡឹក
_ស្លឹកខ្ទឹម
_ខ្ទឹមស
_អំបិល ស្ករ ម្សៅស៊ុប
#វិធីធ្វើ៖
១.យកត្រីងៀតកាប់តូចៗល្មម លាងទឹកអោយស្អាតកំទិចដី។
២.ក្តឹបឪឡឹកចិតសំបកចេញ ហាន់ជាចង្វាមូល រឺហាន់តាមចំនូលចិត្ត ស្លឹកខ្ទឹមហាន់វែងៗល្មម ខ្ទឹមសដំបន្តិច។
៣. ដាក់ទឹកដាំអោយពុះ ហើយដាក់ខ្ទឹមស ត្រីងៀត ដាក់អំបិល ស្ករ ម្សៅស៊ុប រហូតឆ្អិនត្រីងៀត សឹមដាក់បន្លែចូល អោយឆ្អិនបន្លែភ្លក់មើលល្មមមាត់ ចុងក្រោយបិតភ្លើង បង់ស្លឹកខ្ទឹមហើយជាស្រេច។
#ឃ្លាន

 #របៀបធ្វើទាអាំងអបិលម្ទេសគ្រឿងផ្សំ៖- ទាមួយ- ម្សៅស៊ុប រ៉តឌី ៣ស្លាបព្រា- ស្ករត្នោត ២ស្លាបព្រា- ខ្ទឹមស ១មើមធំ- ម្ទេស ១ចង្កោ...
08/12/2020

#របៀបធ្វើទាអាំងអបិលម្ទេស
គ្រឿងផ្សំ៖
- ទាមួយ
- ម្សៅស៊ុប រ៉តឌី ៣ស្លាបព្រា
- ស្ករត្នោត ២ស្លាបព្រា
- ខ្ទឹមស ១មើមធំ
- ម្ទេស ១ចង្កោម (ឬហិរតាមចំណូលចិត្ត)
របៀបធ្វើ៖
- បកខ្ទឹមសឲ្យស្អាត រួចបុកឲ្យម៉ត់
- បន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់ចូល រួចបន្តបុកឲ្យចូលគ្នាសព្វល្អ
- បន្ទាប់មកទៀត ត្រូវយកទាមកប្រលាក់ទាំងក្នុងនឹងក្រៅ
- ចុងក្រោយ បន្ទាប់ពីទុកឲ្យចូលជាតិរយៈពេល ១៥ ទៅ ២០នាទី សូមយកទៅអាំងឲ្យក្រៀមជាការស្រេច។
ចំណាំ៖ គ្រឿងផ្សំខាងលើនេះសម្រាប់ទាតែមួយក្បាលប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកចង់ប្រលាក់ច្រើន ត្រូវបង្កើនបរិមាណទៅតាមនោះដែរ៕

សាមញ្ញតែក្តីសុខ
08/12/2020

សាមញ្ញតែក្តីសុខ

Address

Senmonorom
855

Telephone

011653133

Website

Alerts

Be the first to know and let us send you an email when Khmer Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share