Sam's Kitchen

Sam's Kitchen Sam's Kitchen

មកដល់ថ្មីៗតែម្តងចាស​ ត្រីឆ្លូញធំៗ​ល្អណាស់ សូមអញ្ជើញកុម្ម៉ង់បានណាពូមីង បងប្អូន មិត្តភក្តិទាំងអស់គ្នាជាមួយនឹងការផលិត និងកា...
17/07/2024

មកដល់ថ្មីៗតែម្តងចាស​ ត្រីឆ្លូញធំៗ​ល្អណាស់
សូមអញ្ជើញកុម្ម៉ង់បានណាពូមីង បងប្អូន មិត្តភក្តិទាំងអស់គ្នា

ជាមួយនឹងការផលិត និងការវេចខ្ចប់បានល្អ និងអនាម័យខ្ពស់​
ត្រីងៀតផល្លាសៀមរាប ក៏មានលក់ដុំ និងរាយនូវ
ប្រភេទត្រីងៀត រួមមាន៖ ត្រីពោ ត្រីផ្ទក់ ត្រីកន្ធរ ត្រីអណ្តែង ត្រីរ៉ស់សាច់ រសជាតិប្រៃ ផ្អែម ហិរ តាមតម្រូវការ​អតិថិជន​ ក្រៅពីនេះក៏មានប្រហុកសាច់ត្រីរ៉ស់ ប្រហុកត្រីកំភ្លាញ ផ្អកត្រីប្រា ផ្អកត្រីសណ្តាយ ផ្អកត្រីកែស​
ត្រីបុកជាមួយស្លឹកក្រូចសើច ត្រីបុកអំពិលទុំ ព្រមទាំងសាច់ក្រកជ្រូក សាច់ក្រកឦសាន្ត សាច់ក្រកគោ
លេខទូរសព្ទទាក់ទង៖ ☎️+855 60 823 666

24/06/2024

ជម្រាបសួរ​ បងប្អូន​ថ្ងៃ​នេះ​មាន​ថ្មី​ៗទៀត​ហើយ​ងៀតត្រីពោ មានពីររសជាតិ​ អំបិល​ម្ទេស​ និង​ ម្រេច​ រសជាតិឈ្ងុយឆ្ងាញ់​ សម្ងួត​បានយ៉ាងល្អ អាចកុម្ម៉ងបានចា៎​☺
លេខទូរសព្ទទាក់ទង៖ ☎️+855 60 823 666

13/05/2024
ជម្រាបសួរ​ពុកម៉ែបងប្អូន​ ត្រីងៀតផល្លា​សៀមរាប​ របស់នាងខ្ញុំ​ បាន​ប្តូរទីតាំងមកនៅ​ ក្នុង​បុរី​ទេសចរណ៍​ កន្លែង​ដេីមវិញហេីយ​...
13/05/2024

ជម្រាបសួរ​ពុកម៉ែបងប្អូន​ ត្រីងៀតផល្លា​សៀមរាប​ របស់នាងខ្ញុំ​ បាន​ប្តូរទីតាំងមកនៅ​ ក្នុង​បុរី​ទេសចរណ៍​ កន្លែង​ដេីមវិញហេីយ​ ប្រសិនបើ​ បងប្អូនត្រូវការ​ត្រីងៀត​ ត្រីហេីម​ ប្រហុក​ ផ្អក​ សាច់ក្រកឥសាន្ត​ សូម​បងប្អូន​អញ្ជេីញមកទិញផ្ទាល់បាន​ ផ្ទះលេខ​V23 ផ្លូវ​ព្រះខ័ន​ បុរីទេសចរណ៍​ (ក្រោយផ្សារMakro)​ ឬអាចកុម្ម៉ង់តាមរយៈ​ តេឡេក្រាម​ លេខទូរសព្ទរបស់នាងខ្ញុំផ្ទាល់​ 🚦060823666🚦👍👌🐟🐟🐟❤️️

ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤  គឺជាថ្ងៃប្រារព្វពិធីបុណ្យមាឃបូជា​ ដែ...
23/02/2024

ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃប្រារព្វពិធីបុណ្យមាឃបូជា​ ដែលជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំដែលមានប្រវត្តិដូចខាងក្រោម៖

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។

គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹង និងអនុវត្ត។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖

១៖ ព្រះសង្ឃសមណៈទូត ១,២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។

២៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ។

៣៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។

៤៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។

ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺ កិច្ចប្រជុំប្រកបដោយអង្គ៤។

ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ខែ គឺ មុន ព.ស.៤៥ឆ្នាំ។

មូលហេតុសំខាន់ដែល ព្រះសង្ឃសមណៈទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មីខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រីរបស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍ តែង ប្រារព្ធពិធីលាងជម្រះបាបបូជាព្រះសិវៈ ព្រោះហេតុនោះព្រះសង្ឃទាំងនោះទើបធ្វើដំណើរទៅគាល់ព្រះ បរម សាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរចេញ ពីល្អាងសុករខាតាមកគង់ប្រថាប់ នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើដំណើរទៅព្រមគ្នាទាំង ១,២៥០ អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃអង្គនីមួយៗ ធ្វើដំណើរទៅវត្តវេឡុវ័នដោយមិន បានណាត់ទុកជាមុនដូចជាណាត់តាមទូរស័ព្ទ # ឬ ឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ

Address

Siem Reap

Telephone

+85560823666

Website

Alerts

Be the first to know and let us send you an email when Sam's Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sam's Kitchen:

Share