24/12/2025
ប្រទេសថៃបានធ្វើការចោទប្រកាន់ដដែលៗមកលើកម្ពុជាពីបទ «ការរំលោភបំពានដែនដី» នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់ទាំងនេះគឺផ្ទុយស្រឡះពីអង្គហេតុប្រវត្តិសាស្ត្រ ច្បាប់អន្តរជាតិ និងវត្តមានរបស់ប្រជាជនស៊ីវិលដែលបានរស់នៅទីនោះជាយូរលង់ណាស់មកហើយ។
ប្រាសាទបុរាណនានាដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក រួមជាមួយសាលារៀន វត្តអារាម និងសហគមន៍ស៊ីវិល បានរស់នៅជាច្រើនជំនាន់មកហើយនៅក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់ថៃតាមរយៈយន្តហោះចម្បាំងប្រភេទ F-16, Grippen និង T-50TH របស់កូរ៉េ តំបន់ទាំងនេះត្រូវបានការពារដោយសន្ធិសញ្ញាប្រវត្តិសាស្ត្រ ផែនទីអន្តរជាតិ និងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានបញ្ជាក់យ៉ាងច្បាស់ពីសិទ្ធិដែនដីរបស់កម្ពុជា។
ស្ថានភាពនេះមិនមែនគ្រាន់តែជាបញ្ហាវិវាទព្រំដែនធម្មតានោះទេ។ រាល់សកម្មភាពយោធាដែលកំណត់គោលដៅ ឬជះឥទ្ធិពលលើជនស៊ីវិល និងទីតាំងការពារនានា គឺជា «ឧក្រិដ្ឋកម្មសង្គ្រាម» ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ និងគោលការណ៍អាស៊ាន ស្តីពីសន្តិភាព និងការមិនឈ្លានពាន។
ប្រទេសថៃបានឈ្លានពានកម្ពុជា។
#កម្ពុជាត្រូវការសន្តិភាពមិនមែនសង្គ្រាម
#សូមបញ្ឈប់សង្គ្រាម
English below……………………………………
—————————————————————
Thailand has repeatedly accused Cambodia of “land encroachment” along the Cambodia–Thailand border. However, these accusations disregard historical facts, international law, and long-established civilian presence.
Ancient temples recognized as World Heritage Sites, along with schools, pagodas, and civilian communities, have existed for generations within Cambodia’s sovereign territory was destroyed by Thailand Airstrick F-16, Grippen and T-50TH. These areas are supported by historical treaties, international maps, and rulings of the International Court of Justice, which affirm Cambodia’s territorial rights.
This situation is not merely a matter of border disagreement. Any military action targeting or impacting civilians and protected sites would represent a war crime, in violation of the Geneva Conventions and ASEAN principles of peace and non-aggression.
Thailand invaded Cambodia
Donald J. Trump,The Trump White House Archived, International Court of Justice, International Criminal Court - ICC